ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោក ឱរ សិរីវុធ អតីតកងរាជអាវុធហត្ថចូលនិវត្តន៍នឹងកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានផ្ទះលេខ៨ ផ្លូវលេខ៣ ភូមិត្រពាំងខ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ក្នុងនោះដែរក្រៅពីការផ្តាំផ្ញើការសាកសួរសុខទុក្ខ ដែលបង្ហាញនូវការបារម្ភ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ក៏បាននាំយកថវិកា របស់មេបញ្ជាការ និងមិត្តរួមការងារ ដែលសង្ឃឹមថានឹងអាចជាប្រយោជន៍បានខ្លះសម្រាប់ដោះស្រាយការចំណាយក្នុងព្យាបាយជំងឺ និងការចំណាយចាំបាច់ចំពោះមុខ ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
លោក ឱរ សិរីវុធ និងក្រុមគ្រួសារ មានសេចក្តីរំភើប និងសប្បាយរីករាយក្រៃលែង ដែលបានទទួលនូវការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាសេចក្តីស្រឡាញ់របស់មិត្តភក្តិធ្លាប់រួមការងារ និងសូមគោរពជូនពរ សូមទេវតាឆ្នាំថ្មីតាមបីបាច់ថែរក្សាក្រុមការងារ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អោយជួបតែសេចក្តីសុខ មានសុភមង្គលគ្រប់ក្រុមគ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់ដែលថ្នាក់លើប្រគល់អោយ។
ក្នុងនោះដែរលោក ឱរ សិរីវុធ ក៏មានសំណូមពរខ្លះដល់ក្រុមការងារ ហើយជាការឆ្លើយតប ក្រុមការងារបានទទួលយកសំណូមពរទាំងអស់ នឹងពិនិត្យជាក់ស្តែងព្យាយាមជួយអោយអស់លទ្ធភាព។
Monday, May 18, 2020

Home
ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហុង វិណុល តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោក ឱរ សិរីវុធ អតីតកងរាជអាវុធហត្ថចូលនិវត្តន៍នឹងកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន
ឧត្តមសេនីយ៍ឯក ហុង វិណុល តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោក ឱរ សិរីវុធ អតីតកងរាជអាវុធហត្ថចូលនិវត្តន៍នឹងកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment