វគ្គបណ្តុះបណ្តាលដល់ក្រុង ស្រុកទាំង១២ទូទាំងខេត្តសៀមរាប ស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ - BNP

Breaking

Saturday, May 23, 2020

វគ្គបណ្តុះបណ្តាលដល់ក្រុង ស្រុកទាំង១២ទូទាំងខេត្តសៀមរាប ស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២០ លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្តសៀមរាប និងលោកស្រី ស្រី សុគុណ អនុប្រធានមន្ទីរផែនការខេត្តសៀមរាបរួមទាំងសហការី បានដឹកនាំមន្រី្តទាំង២៤រូប ដែលជាគ្រូបង្គោលចុះបណ្តុះបណ្តាលដល់ក្រុង/ស្រុកទាំង១២ទូទាំងខេត្តសៀមរាប ស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នេីរសុំក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីត១៩ ដែលការប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ ចាប់ថ្ងៃ១៩ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដែលមានសមាសភាពចូលរួមមាន លោកមេឃុំ/ចៅសង្កាត់ និងតំណាងគណាងគណៈកម្មាធិការកសាងផែនការនិងថវិកាឃុំ (គ.ផ.ថ) ដែលនៅតាមបណ្តារក្រុង/ស្រុកទាំង១២។

វគ្គគោលបំណងនេះ គឺជាការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រីតាមការស្នើសុំ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ដើម្បីឆ្លើយតបទៅនិងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ តាមរយៈការផ្ដល់ការគាំពារដល់ការរក្សាលំនឹងជីវភាពប្រជាពលរដ្ឋក្រីក្រនិងប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត និងការផ្ដល់បណ្ណដល់គ្រួសារក្រីក្រដែលអវត្តមានពេលដំណើការអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមជុំ និងអ្នករងផលប៉ះពាល់ដោយសារការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩។ ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ កំឡុងពេលកូវីដ១៩នេះដែលគឺជាការផ្ដល់ឱកាសឱ្យគ្រួសារក្រីក្រទាំងអស់អាចដាក់ពាក្យស្នើសុំទៅក្រុមប្រឹក្សាឃុំ/សង្កាត់ ដើម្បីសុំសម្ភាសន៍ នឹងទទួលបានបណ្ណសមធម៌នៅក្នុងចន្លោះជុំប្រមូលទិន្នន័យគ្រួសារក្រីក្រ៕


No comments:

Post a Comment

Pages