ខេត្តកែប៖ នៅព្រឹកថ្ងៃអង្គារ ៥កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកែប បានបេីកកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ដែលប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការអញ្ចេីញរួមជាអធិបតីឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត។
កិច្ចប្រជុំខាងលេីបានលេីយកនូវរបៀបវារ:មួយចំនួនដូចខាង៖
ទី១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃពុធ ៨កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០
ទី២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងប្រតិទិនកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ឆ្នាំទី២ សម្រាប់រយៈពេលដប់ពីរ(១២)ខែ គិតចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ តទៅ
ទី៣-សេចក្ដីព្រាងរបាយការណ៍ ស្ដីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តន៍ដោយគណ:អភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលេីកទី១១ ដល់លេីកទី១២ របស់រដ្ឋបាលខេត្ត
ទី៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២០ និងលេីកទិសដៅអនុវត្តន៍ការងារខែបន្ទាប់ របស់រដ្ឋបាលខេត្ត
ទី៥- បព្ហាផ្សេងៗ៕
Tuesday, May 26, 2020

Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប បានបេីកកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣
រដ្ឋបាលខេត្តកែប បានបេីកកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment