ខេត្តសៀមរាប៖ ថ្ងៃសុក្រ ០១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប បានបេីកសិក្ខាសាលាព្ដីពី “ការផ្សព្វផ្សាយ និងការផ្គត់ផ្គង់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករ
ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព” ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី លោក លោកស្រី តំណាងអគ្គនាយកដ្ឋានកសិកម្ម លោក លោកស្រី តំណាងលេខាធិការដ្ឋាន នៃគណៈកម្មាធិការ នៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធជុំវិញខេត្ត សរុបចំនួន ១២០នាក់។
គោលបំណង នៃសិក្ខាសាលានាពេលនេះ គឺ៖
១-ផ្សព្វផ្សាយគោលការណ៍ និងព័ត៌មាន ដល់អាជ្ញាធរឃុំ សង្កាត់ ភូមិដេីម្បីធ្វេីការផ្សព្វផ្សាយព័ត៌មាន នៃការបែងចែកគ្រាប់ពូជដោយឥតគិតថ្លៃដល់ប្រជាជន ប្រជាកសិករឲ្យបានទូលំទូលាយ។
២-ផ្សព្វផ្សាយគោលការណ៍ក្នុងការបែងចែកគ្រាប់ពូជបន្លែដល់គ្រួសារកសិករដោយឥតគិតថ្លៃ ដេីម្បីជំរុញការដាំដុះបន្លែសុវត្តិភាពជាលក្ខណៈគ្រួសារ ពិសេសផ្ដល់អាទិភាពដល់គ្រួសារកសិករក្រីក្រ និងងាយរងគ្រោះ និងគ្រួសារកម្មករ-និយោជិកក្នុងវិស័យកាត់ដេរ វាយនភណ្ឌ ទេសចរណ៍ និងវិស័យផ្សេងៗ ដែលត្រូវបានផ្អាក ឬព្យួរការងារដោយសារផលប៉ះពាល់ពីជំងឺកូវីដ១៩។
៣-បង្ហាញពីដំណេីរការបែងចែកគ្រាប់ពូជបន្លែដល់ប្រជាកសិករ និងកម្មករ។
៤-ការរៀបចំឯកសារក្រោយការបែងចែកសម្រាប់មន្រ្តី និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ៕
Saturday, May 23, 2020

Home
ព័ត៌មានជាតិ
ប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប ស ប ក) រៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងការផ្គត់ផ្គង់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព”
ប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប ស ប ក) រៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងការផ្គត់ផ្គង់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព”
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment