ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង ខេត្តឧត្ដរមានជ័យ - BNP

Breaking

Wednesday, May 20, 2020

ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង ខេត្តឧត្ដរមានជ័យ

ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលក្រុងសំរោង បានរៀបចំពិធីប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងសំរោង ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ។

នៅក្នុងអង្គពិធីនាព្រឹកនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន តំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន សមាជិកក្រុមប្រឹក្សា លោក លោកស្រីអភិបាលរង មេបញ្ជាការកងកម្លាំងទាំងបី លោកចៅសង្កាត់ ចៅសង្កាត់រង លោក លោកស្រី ប្រធានអនុប្រធាន មន្ត្រី នៃការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលក្រុងសរុបសមាសភាព ៦២នាក់។

លោក លី រដ្ឋា អភិបាលរង នៃគណៈអភិបាលក្រុងសំរោង ដែលត្រូវបានប្រកាសចូលកាន់តំណែងនាព្រឹកនេះ បានមានមតិប្តេជ្ញាចិត្ត និងអនុវត្តតាមនីតិវិធី ច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាលជាធរមាន ក៏ដូចជាចូលរួមជាមួយគណៈអភិបាលក្រុង ក្នុងការអភិវឌ្ឍក្រុងឆ្ពោះទៅរកការរីកចម្រើនទៅមុខជាលំដាប់៕






No comments:

Post a Comment

Pages