កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨ និង០០នាទី នៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការមួយចំនួន ដោយមានការចូលរួម ពីលោកឧត្ដមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង ទទួលផែនសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំបានផ្សព្វផ្សាយ និងលើកទិសដៅអនុវត្ត ដែលមានខ្លឹមសារដូចខាងក្រោម៖
១. អនុវត្តច្បាប់ចរាចរណ៍តាមការណែនាំរបស់អគ្គស្នងការនគរបាលជាតិ។
២. ពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ លេខ០០៦ ប.ប.ជ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៩៥ របស់ក្រសួងមហាផ្ទៃ។
៣. រៀបចំកន្លែងធ្វើការថ្មី អោយមានរបៀប និងដាំផ្កាក្នុងបរិវេណអគាអធិការ អោយមានសោភ័ណភាពល្អ ស្រស់បំព្រង។
ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង ទទួលផែនសេនាធិការ បានពាំនាំ ប្រសាសន៍ដ៏ថ្លៃថ្លា ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នគរបាលខេត្តកំពង់ឆ្នាំង ថាការអនុវត្តន៍ច្បាប់នេះ គឺជាការកាត់បន្ថយបទល្មើសបណ្ដាលមកពីការប្រើប្រាស់ផ្លូវថ្នល់មិនគោរពច្បាប់ ហើយលោកក៏បានធ្វើការកោតសរសើដល់កំលាំងទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តបានល្អប្រសើរ។
លោកបន្តទៀតថា សូមកំលាំងទាំងអស់ អនុវត្តតាមច្បាប់ បទបញ្ជា គោលការណ៍ និងសេចក្ដីណែនាំផ្សេងៗ ហើយត្រូវមានក្រមសីលធម៌ វិន័យ ឥរិយាបថ ត្រូវទន់ភ្លន់ សុភាពរាបសារជានិច្ច ៕
Friday, May 15, 2020

Home
ព័ត៌មានខ្លីៗ
កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តច្បាប់ចរាចរណ៍តាមការណែនាំរបស់អគ្គស្នងការនគរបាលជាតិ ជូនដល់កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង
កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តច្បាប់ចរាចរណ៍តាមការណែនាំរបស់អគ្គស្នងការនគរបាលជាតិ ជូនដល់កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment