ខេត្តព្រះសីហនុ៖ វេលាម៉ោង០០:១២នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ បានចុះបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ នៅចំណុចក្រុម២៥ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងការចុះបង្ក្រាបនោះ កម្លាំងជំនាញដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមសថ្លា ចំនួន០៣កញ្ចប់, ទូរស័ព្ទ ចំនួន០៣គ្រឿង, ជញ្ជីង ចំនួន០១គ្រឿង, ខ្សៀជក់ ចំនួន០២, កន្រ្កៃយ៍ ចំនួន០២ និងក្បាលមាន់សំរាប់ផ្សា ចំនួន ០១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានខាងមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងចាត់ការបន្តតាមនីតិវិធី ៕
Saturday, May 2, 2020

ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៦នាក់ នៅក្រុងព្រះសីហនុ ពាក់ពន្ធ័ករណីគ្រឿងញៀន
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment