ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ហេង ណារិទ្ធ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានសហការជាមួយកម្លាំងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដឹកនាំដោយលោក ហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅចំណុចអូរលាងដាវ ស្ថិតក្នុងភូមិជាំឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឃាត់បានរថយន្តដឹកឈើ០១គ្រឿង។
រថយន្តដឹកឈើខាងលើ ម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2J-4714 ក្នុងរថយន្តមានឈើអារសុក្រំ(ម៉ៃតាប់) សរុបចំនួន២១ដុំ ចំណែកម្ចាស់រថយន្តដឹងខ្លួនមុនបានរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ន វត្ថុតាងទាំងអស់ បានយកទៅរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដើម្បីចាត់ការបន្ត ។
Friday, May 1, 2020

Home
សន្តិសុខសង្គម
កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើគ្មានច្បាប់អនុញ្ញាត
កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើគ្មានច្បាប់អនុញ្ញាត
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment