ខេត្តកែប៖ នាព្រឹកថ្ងៃអង្គារ៍ ៧កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប នឹងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប អមដំណើរជាមួយដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត គណៈអភិបាលក្រុង និងក្រុមការងារថ្នាក់ខេត្ត បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាការពារចំនួន៣៦នាក់ ដែលអញ្ជើញមកពីភូមិចំនួន៣ ក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្តកែប បានផ្ដាំផ្ញេី នឹងផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាការពារទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ចរបស់ខ្លួន ដេីម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ តាមគោលដៅនឹងមូលដ្ឋានរបស់ខ្លួន មិនតែប៉ុណ្ណោះបងប្អូនក៏ត្រូវចូលរួមចំណែកអនុវត្តនឹងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមសារអប់រំនឹងណែនាំ របស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល។
ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្ដម បានឧបត្ថម្ភជូនបងប្អូនប្រជាការពារក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម សាប៊ូ២ដុំតូច ស្ទីកគ័រអប់រំ ក្រម៉ា១ ថវិកា១០.០០០រៀល និងម៉ាស់៤ប្រអប់ អាល់កុល១០លីត្រ ក្នុងមួយភូមិៗ សម្រាប់ការងារក្នុងមូលដ្ឋានរបស់ខ្លួន ពិធីខាងលេីនេះប្រព្រឹត្តទៅនៅសាលាសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប៕
Tuesday, April 28, 2020

Home
ព័ត៌មានជាតិ
ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប ចុះសំណេះសំណាលសួរសុខទុក្ខប្រជាការពារចំនួន៣៦នាក់ មកពីភូមិចំនួន៣ ក្នុងសង្កាត់ព្រៃធំ ក្រុងកែប
ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប ចុះសំណេះសំណាលសួរសុខទុក្ខប្រជាការពារចំនួន៣៦នាក់ មកពីភូមិចំនួន៣ ក្នុងសង្កាត់ព្រៃធំ ក្រុងកែប
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment