ខេត្តកែប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះ លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែប រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងក្រុមការងារចុះជួយភូមិកំពង់ត្រឡាច បានបន្តចុះផ្សព្វផ្សាយពីខ្លឹមសារ ស្តីពីការបង្ការទប់ស្កាត់ ការឆ្លងរីករាលដាល នៃវីរុស Covid-19 តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងចុះសាកសួរសុខទុក្ខគ្រួសារជួបការលំបាកតាមផ្ទះ នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ចំនួន៥គ្រួសារ ។
ក្នុងនោះ លោកស្រី អភិបាលរងខេត្ត បានឧបត្ថម្ភជូនក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ មី១០កញ្ចប់ ទឹកត្រី ប៊ីចេង ប្រេងឆា ត្រីខ៥កំប៉ុង ក្រមា១ និងថវិកា ២០.០០០៛។
Thursday, April 30, 2020

Home
ព័ត៌មានខ្លីៗ
លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែប ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋជួបការលំបាកចំនួន៥គ្រួសារ
លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែប ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋជួបការលំបាកចំនួន៥គ្រួសារ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment