ភ្នំពេញ៖ ប្រជាពលរដ្ឋកំពុងតែរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ ខណៈដែលថ្នាក់ដឹកនាំប្រទេសណែនាំប្រជាពលរដ្ឋអោយនៅក្នុងផ្ទះ ជៀសវាងការជួបជុំដែលមានមនុស្សច្រើននោះ តែបែរជាម្ចាស់សង្វៀនមាន់ជល់និងអាប៉ោង នៅក្បែរស្រះឈូក ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជយ័៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ចុះបង្ក្រាបកាលពីចុងខែមីនា បានស្ងប់ស្ងាត់មិនដល់មួយអាទិត្យស្រួលបួលផង គ្រាន់តែចូលខែមេសា ភ្លាម កន្លែងមួយនេះ បែរជាហ៊ានបើក លេងចាក់ភ្នាល់ជាធម្មតាឡើងវិញ ដោយប្រមូលអ្នកលេងមកពីគ្រប់ទិសទី បង្កើតជាសំលេងហ៊ោយ៉ាងសប្បាយរីករាយ លាយឡំជាមួយទឹកមុខស្អុយប៉ែររបស់អ្នកចាញ់សល់តែគូទខោ ។
បើតាមប្រជាពលរដ្ឋរស់នៅក្បែរៗនោះបានប្រាប់អោយដឹងថា ពួកគាត់មានការហួសចិត្តយ៉ាងខ្លាំង ដោយសារតែទីតាំងមួយនេះពួកគាត់ធ្លាប់ឃើញមានសមត្ថកិច្ចចុះបង្ក្រាបជាច្រើនដងដែរ តែម្ចាស់សង្វៀននៅតែអាចបើកដំណើរការលេងបានវិញជាធម្មតា ម្តងហើយម្តងទៀត!!
ប្រជាពលរដ្ឋនៅតែទទូចស្នើដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយចុះត្រួតពិនិត្យទីតាំងសង្វៀនមាន់ អាប៉ោងមួយនេះផង!! ។
Thursday, April 16, 2020

សង្វៀនមាន់ជល់អាប៉ោងនៅជាប់ស្រះឈូក ក្នុងភូមិដំណាក់ធំ៣ បើកវិញហើយ!!
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment