ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មាន អំពីស្ថានជំងឺកូវីដ១៩ ដោយក្នុងនោះ បានបញ្ជាក់ថា បុរសជនជាតិខ្មែរអាយុ៣៨ ឆ្នាំដែលបានឆ្លងជម្ងឺកូវីដ ពីជនជាតិជប៉ុន បានជាសះស្បើយ និងបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅថ្ងៃនេះផងដែរ។
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ ខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូពេទ្យបង្អែកខេត្តសៀមរាប បានខិតខំយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកជាពិសេសអ្នកជំងឺដែលផ្ទុកវីរុសកូវីដ១៩។
រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាជន ជឿជាក់ទៅលើព័ត៌មានផ្លូវការដែលចេញដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងករណីសង្ស័យ ឬព័ត៌មានពាក់ព័ន្ធជំងឺកូវីដ១៩ សូមទំនាក់ទំនងតាមរយៈលេខ១១៥ ៕
Monday, March 30, 2020

Home
ព័ត៌មានខ្លីៗ
បុរសអាយុ៣៨ឆ្នាំនៅខេត្តសៀមរាប ដែលឆ្លងជំងឺកូវីដពីជនជាតិជប៉ុន បានជាសះស្បើយ និងអនុញ្ញាតអោយចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ
បុរសអាយុ៣៨ឆ្នាំនៅខេត្តសៀមរាប ដែលឆ្លងជំងឺកូវីដពីជនជាតិជប៉ុន បានជាសះស្បើយ និងអនុញ្ញាតអោយចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment