ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទីព្រឹក លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ជុំវិញមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយមានការចូលរួមពីលោកប្រធានមន្ទីរសុខាភិបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្នងការនគរបាលខេត្ត នាយករងទីចាត់ការហិរញ្ញវត្ថុ អាជ្ញាធរក្រុងសៀមរាប និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
បន្ទាប់ពីពិនិត្យ ក្រុមការងារបានឯកភាពនឹងសម្រេចដូចខាងក្រោម÷
ទី១-មន្ទីរសាធារណការត្រូវយករថយន្តដឹក កាកសំណល់ការដ្ឋានសាងសង់ កំរាល ផ្លូវចេញអោយអស់។ ហើយការដ្ឋានត្រូវរៀបចំ សណ្ដាប់ធ្នាប់ របៀបរៀបរយ ឲ្យបានល្អ។
ទី២-ទីចាត់ការហិរញ្ញវត្ថុ ត្រូវពិនិត្យលទ្ធភាពដើម្បីយកដើមឈើ មកដាំ ដែល គម្រោងJICA បានទុកទីតាំងឲ្យដាំរួចហើយ។ តាមចំនួនដែលរាប់ឃេីញមាន ១៣ទីតាំងដើមឈើ។
ទី៣-បង្គោលអគ្គិសនីនៅប៉ែកខាងជើង ត្រូវកែសម្រួល ដើម្បីឱ្យគម្រោងក្រាល កំរាលជ្រាបទឹក និង ការសាងសង់ផ្លូវទំហំ ៩ម៉ែត្រ ដែលគ្រោងនឹងចាប់ផ្ដើមឆាប់ឆាប់ខាងមុខ។
ទី៤-ចំពោះការដាក់ម៉ូតូ នៅរបងពេទ្យក្រុមការងារ បាន ឯកភាពឲ្យរៀបចំម៉ូតូមួយជួរ អែបជាប់ជញ្ជាំង ហើយ រថយន្តអោយដាក់លើផ្លូវប៉ែកខាងកេីត តាមគំនូសដែលគូរួចហើយ។
ទី៥-ស្នងការនគរបាលខេត្ត ពិសេស នគរបាលដែលប្រចាំការនៅប៉ុស្តិ៍ ខាងត្បូង មន្ទីរពេទ្យ ត្រូវពិនិត្យមើលការតាំង សម្ភារៈឧបករណ៍ នានា លើ កំរាល ជំរាបទឹក ដោយ ទុកលទ្ធភាពឲ្យអ្នកថ្មើរជើងដើរលើនោះបាន។
ទី៦-តាមសំណូមពររបស់មន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្ត ក្រុមការងារមន្ទីរដែនដីស្នេីសុំក្រុមការងារចុះមកកំណត់ជើងម៉ែត្រផ្លូវ ខាងជើងមន្ទីរពេទ្យ មុនអនុវត្តគម្រោងក្នុងពេលខាងមុខនេះ។
ទី៧-តូបចំនួន ៣កន្លែង ដែលត្រូវណែនាំ និងឱ្យគាត់រុះរើចេញឱ្យទាន់ពេលវេលា។
ទី៨-មន្ទីរសាធារណការ ដែលបាននឹងកំពុងអនុវត្តគម្រោងនេះ ត្រូវរាយការណ៍ អំពីវឌ្ឍនភាព គម្រោង និងលើកសំណូមពររាល់ផលប៉ះពាល់នានា មកក្រុមការងារ ឲ្យទាន់ពេលវេលា។
ជាមួយគ្នានេះលោកអភិបាលរងខេត្ត ក៏បានស្នេីទៅអ្នកពាក់ព័ន្ធទាំងអស់ចាត់ចែងតាមមុខការរាងៗខ្លួន ដើម្បីឲ្យការអនុវត្តគម្រោងបានទទួលជោគជ័យ នឹងរក្សាបានសណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាពនិងបរិស្ថាន៕
Monday, March 23, 2020

Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ជុំវិញមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
រដ្ឋបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ជុំវិញមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment