ខេត្តស្ទឹងត្រែង៖ អេស្ការតំលៃជាង១៤ម៉ឺនដុល្លារ ទៅស៊ីឈ្នួលកាយដី ឲ្យគេស្រាប់តែឆ្លងចរន្តឆេះសល់តែដែកអេតចាយ ។ ហេតុការណ៍នេះ បានកើតឡើងវេលា ម៉ោង១១:១៥នាទីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែក ចូលចុងភូមិត្រពាំងព្រៃ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ប្រភពបានអោយដឹងថា មុនពេលកើតហេតុ អេស្ការកំពុងកាយប្រឡាយរំដោះទឹកសុខៗ ស្រាប់តែមានអណ្តាតភ្លើងឆេះឡើង ម្ចាស់សង្ស័យថា អាចឆ្លងចរន្ត ឬបែកទុយយោប្រេងធ្លាក់មកលើម៉ាស៉ីន ទើបបង្កជាអណ្តាតភ្លើង ឆេះឡើងយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យម្ចាស់ហួសចិត្ត ភ័យស្លន់ស្លោ និងសោកស្តាយ ព្រោះគ្រឿងចក្រនេះ ទើបតែទិញគេ តម្លៃ១៤ម៉ឺនដុល្លារ មិនទាន់យកចូលផ្ទះផងនោះ ស្រាប់តែមានហេតុការណ៍ដូច្នេះ។
ម្ចាស់អេស្ការមានឈ្មោះ ប៉ុន ចាន់ឌី មានស្រុកកំណើតនៅ ស្រុកអូរជ្រៅ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នរស់នៅ ភូមិត្រពាំងព្រៃ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាម្ចាស់គ្រឿងចក្រដែលឆេះនោះ បាននិយាយថា: គ្រឿងចក្រនេះជារបស់ខ្លួនទើបតែទិញ តំលៃ១៤ម៉ីនដុល្លា នៅមិនទាន់បានចូលផ្ទះផង ស្រាប់តែមានហេតុការណ៍ នេះកើតឡើងឆេះតែម្តង ធ្វើឲ្យគាត់នឹកស្មានមិនដល់។
ម្ចាស់គ្រឿងចក្របានបញ្ចាក់ថា ដូចជាការឆេះនេះគឺវាខូចខាតអស់ទាំងស្រុង ហើយមិនអាចជួសជល់បានទេ មានតែកាប់សាច់លក់អេដចាយតែប៉ុណ្ណោះ ។
Tuesday, February 25, 2020

Home
សន្តិសុខសង្គម
ទើបតែទិញអេស្ការតំលៃជាង១៤ម៉ឺនដុល្លារ ទៅស៊ីឈ្នួលកាយដី ឲ្យគេស្រាប់តែឆ្លងចរន្តឆេះសល់តែដែកអេតចាយ
ទើបតែទិញអេស្ការតំលៃជាង១៤ម៉ឺនដុល្លារ ទៅស៊ីឈ្នួលកាយដី ឲ្យគេស្រាប់តែឆ្លងចរន្តឆេះសល់តែដែកអេតចាយ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment