ខេត្តសៀមរាប៖ ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបករណ៍ធ្វើលំហាត់ប្រាណសាធារណៈ នៅបរិវេណសួនច្បារខាងមុខរង្វង់មូលព្រះអង្គចេក ព្រះអង្គចម ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមដោយលោកនាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេស ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូការ-កូឡា) លោក លោកស្រី ប្រធាន/អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ-អ្នកគ្រូ គរុសិស្ស យុវជនកាយរិទ្ធ និងសិស្សានុសិស្ស ។
ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ឧបករណ៍ហាត់ ប្រាណសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនិយមការហាត់ប្រាណដើម្បីថែរក្សាសុខភាព បានចូលរួមចំណែក លើកកម្ពស់សុខុមាលភាព និងធ្វើឱ្យបេះដូង របស់អ្នកកាន់តែល្អប្រសើរ ហើយចលនានៃសម្ពាធឈាម ក្នុងរាងកាយក៏ល្អ៕
Saturday, February 29, 2020

Home
ព័ត៌មានខ្លីៗ
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបករណ៍ធ្វើលំហាត់ប្រាណសាធារណៈ នៅបរិវេណសួនច្បារខាងមុខរង្វង់មូលព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបករណ៍ធ្វើលំហាត់ប្រាណសាធារណៈ នៅបរិវេណសួនច្បារខាងមុខរង្វង់មូលព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment