នៅរសៀលថ្ងៃអង្គារ៍ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៤,៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកម្មវិធីដង្ហែក្បួនពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន របស់ខណ្ឌដូនពេញ និងទិវាជាតិទីក្រុងស្អាតលើកទី៨ ក្រោមប្រធានបទ "ទីក្រុងស្អាតទីក្រុងដែលមានវិថីម្ហូបអាហារស្អាត" ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ កិច្ចប្រជុំខាងលើនេះដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាលរង លោក គណៈនាយករដ្ឋបាល លោក លោកស្រីប្រធានការិយាល័យទាំង១១ លោក លោកស្រីចៅសង្កាត់ទាំង១១ លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ និង លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ ផងដែរ ។
Thursday, February 20, 2020

Home
ព័ត៌មានខ្លីៗ
រដ្ឋបាលខណ្ឌដូនពេញ ត្រៀមរៀបចំកម្មវិធីដង្ហែក្បួនពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន របស់ខណ្ឌដូនពេញ និងទិវាជាតិទីក្រុងស្អាតលើកទី៨ ក្រោមប្រធានបទ ទីក្រុងស្អាតទីក្រុងដែលមានវិថីម្ហូបអាហារស្អាត
រដ្ឋបាលខណ្ឌដូនពេញ ត្រៀមរៀបចំកម្មវិធីដង្ហែក្បួនពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន របស់ខណ្ឌដូនពេញ និងទិវាជាតិទីក្រុងស្អាតលើកទី៨ ក្រោមប្រធានបទ ទីក្រុងស្អាតទីក្រុងដែលមានវិថីម្ហូបអាហារស្អាត
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment