ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អមដំណើរដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ឯកឧត្តម ជាម ហ៉ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្រ្តីនៃមន្ទីរ និងអង្គភាពពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវទាំង៣៤ខ្សែនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
Friday, January 3, 2020

Home
ព័ត៌មានខ្លីៗ
ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវទាំង៣៤ខ្សែនៅក្នុងក្រុងព្រះសីហនុ
ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវទាំង៣៤ខ្សែនៅក្នុងក្រុងព្រះសីហនុ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment