ខេត្តកំពត៖ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពតបានធ្វើពិធីប្រគល់Tablets ដល់រដ្ឋបាលឃុំសង្កាត់ទូទាំងខេត្តសម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ ព្រមទាំងកុមារអាយុក្រោម២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ។
ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ព្រមទាំងមេឃុំចៅសង្កាត់ចំនួន២៥៣នាក់។
ក្នុងឱកាសនេះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថាគ្រប់មេឃុំចៅសង្កាត់ដែលមិនទាន់ចេះស្ទាត់ក្នុងការប្រើប្រាស់Tablets ត្រូវសិក្សាបន្ថែមព្រោះការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រមិនអាចធ្វើដោយភាពមិនច្បាស់លាស់នោះឡើយ។ រដ្ឋបាលខេត្តនឹងជំរុញដល់មន្ត្រីនៃមន្ទីរផែនការ សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាចុះបង្រៀនតាមរយៈការប្រមូលផ្តុំនៅសាលាក្រុងស្រុកដើម្បីឱ្យកិច្ចការដ៏ចាំបាច់នេះមានភាពល្អប្រសើរ និងប្រកបដោយតម្លាភាព៕
Monday, December 30, 2019

Home
ព័ត៌មានជាតិ
ពិធីប្រគល់Tabletsជូនរដ្ឋបាលឃុំសង្កាត់ទូទាំងខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត
ពិធីប្រគល់Tabletsជូនរដ្ឋបាលឃុំសង្កាត់ទូទាំងខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment