នាព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអាជីវកម្មធនធានរ៉ែបូមខ្សាច់ និងខ្សាច់បក នៅក្នុងភូមិសាស្រ្តឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក លោក ប្រធានមន្ទីររ៉ែ និងថាមពល លោក ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត តំណាងមន្ទីរបរិស្ថានខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធនានា។
ការចុះពិនិត្យទីតាំងការដ្ឋាននេះ ដេីម្បីពិនិត្យស្ថានភាពទូទៅ និងមានវិធានការដោះស្រាយចំពោះទីតាំងការដ្ឋាន ដែលបានបង្កអោយមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ អូរ ប្រឡាយ និងធនធានធម្មជាតិនៅក្នុងតំបន់ភូមិសាស្រ្តឃុំត្បែង ស្រុកបន្ទាយស្រី៕
Saturday, December 28, 2019

Home
ព័ត៌មានជាតិ
ក្រុមការងារចម្រុះចុះពិនិត្យទីតាំងអាជីវកម្មធនធានរ៉ែបូមខ្សាច់ និងខ្សាច់បក នៅក្នុងភូមិសាស្រ្តឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប
ក្រុមការងារចម្រុះចុះពិនិត្យទីតាំងអាជីវកម្មធនធានរ៉ែបូមខ្សាច់ និងខ្សាច់បក នៅក្នុងភូមិសាស្រ្តឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment