ខេត្តកណ្តាល៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តកណ្ដាល លើកទី១ អាណត្តិទី៣ នៅស្រុកល្វាឯមនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា សំណូមពរ និងក្តីកង្វល់ទាំងឡាយដែលពលរដ្ឋបានលើកឡើង គឺក្រុមប្រឹក្សាខេត្ត និងដោះស្រាយអោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួម លើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះ ឲ្យបានច្រើន ដើម្បីឲ្យ ក្រុមប្រឹក្សាខេត្ត ធ្វើការប្រមូលនូវ រាល់មតិយោបល់ ទាំងនោះមកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ប្រកបដោយកម្លាភាព។
លោក គង់ សោភ័ណ្ឌ អភិបាលរង ខេត្តកណ្ដាល ក៏បានជម្រាបជូនប្រជាពលរដ្ឋ ក្នុងវេទិកានេះថា រដ្ឋបាលខេត្តនឹង បន្តពង្រឹងយន្តការផ្ដល់សេវា សាធារណៈតាមរយៈអង្គភាព និងការិយាល័យ ច្រកចេញចូលតែមួយរបស់រដ្ឋបាល ស្រុកឲ្យបានកាន់តែប្រសើរឡើង ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។
ជាលទ្ធផល ក្នុងវេទិកានេះ មានសំណូមពរ ពីប្រជាពលរដ្ឋ ចំនួន៣៨សំណូមពរ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី សុំផ្លូវបេតុងនៅតាម ភូមិ ឃុំ សុំតបណ្តាញទឹកស្អាត សាងសង់ស្ពាន ដែលបញ្ហាទាំងនេះត្រូវបាន រដ្ឋបាលខេត្ត ធ្វើការស្រាយបំភ្លឺ និងទទួលយកដើម្បីពន្លឿនក្នុងការដោះស្រាយនាពេលខាងមុខនេះ។
តាមរបាយការណ៍ឆ្លើយតបរបស់ ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី២ កាលពីឆ្នាំ២០១៨ កន្លងទៅនេះក្រុមប្រឹក្សាខេត្ត ទទួលបានសំណូមពរ ពីប្រជាពលរដ្ឋ ចំនួន២២ សំណូមពរ ពាក់ព័ន្ធនឹង បញ្ហាការផ្តល់សេវា សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ សណ្តាប់ធ្នាប់ ការងារសេដ្ឋកិច្ច និងសង្គមកិច្ចវិវាទផ្សេងៗ ដែលបញ្ហា ទាំងនេះត្រូវបាន រដ្ឋបាលខេត្ត ធ្វើការដោះស្រាយជូន បានរួចរាល់ចំនួន ៩បញ្ហា នៅសល់ ១៣បញ្ហាទៀត កំពុងដោះស្រាយបន្ត៕
Monday, December 23, 2019

Home
ព័ត៌មានជាតិ
សំណូមពរ និងក្តីកង្វល់ របស់ប្រជាជនក្នុងស្រុកល្វាឯម អាជ្ញាធរខេត្តកណ្តាល និងដោះស្រាយអោយមានប្រសិទ្ធភាព
សំណូមពរ និងក្តីកង្វល់ របស់ប្រជាជនក្នុងស្រុកល្វាឯម អាជ្ញាធរខេត្តកណ្តាល និងដោះស្រាយអោយមានប្រសិទ្ធភាព
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment