ខេត្តកោះកុង៖ លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកឯកសារដេញថ្លៃ ការងារជួសជុលសួនក្រាលការ៉ូឡា និងលាបថ្នាំបដៀប្រវែង ២៥០ ម៉ែត្រ ទំហំ ៦,៧៧៩ ម៉ែត្រការ៉េ ស្ថិតនៅភូមិ០២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រាប់ឆ្នាំ២០១៩។
លោកអភិបាលខេត្តស្តីទី បានបញ្ជាក់ថា គម្រោងការងារជួសជុលសួនក្រាលការ៉ូឡា និងលាបថ្នាំបដៀ ដើម្បីកែលម្អសោភណ្ឌភាពក្រុង ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត ក្នុងខេត្តកោះកុងរបស់យើង។
ជាមួយគ្នានេះដែរសូមថ្លែងអំណរគុណ ដល់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចូលរួម ក្នុងពិធីបើកឯកសារដេញថ្លៃ របស់រដ្ឋបាលខេត្តកោះកុង ជាប្រចាំនាពេលកន្លងមក ជាមួយគ្នានេះដែរ សូមអោយអ្នកដែលទទួលកិច្ចសន្យា សូមអនុវត្តអោយបានសមស្របតាមលក្ខណៈបច្ចេកទេស និងបទដ្ឋានជាធរមាន ព្រមទាំងស្របតាមគោលការណ៍ណែនាំនានា។
Saturday, December 7, 2019

Home
ព័ត៌មានជាតិ
កិច្ចប្រជុំបើកឯកសារដេញថ្លៃ ការងារជួសជុលសួនក្រាលការ៉ូឡា និងលាបថ្នាំបដៀប្រវែង ២៥០ ម៉ែត្រ ទំហំ ៦,៧៧៩ ម៉ែត្រការ៉េ
កិច្ចប្រជុំបើកឯកសារដេញថ្លៃ ការងារជួសជុលសួនក្រាលការ៉ូឡា និងលាបថ្នាំបដៀប្រវែង ២៥០ ម៉ែត្រ ទំហំ ៦,៧៧៩ ម៉ែត្រការ៉េ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment