រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំប្រារព្ធពិធីអបអរសារទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមវត្តមានឯកឧត្តម គោ សុំប៊ុនសឿត អភិបាលខេត្តស្តីទី តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីលោក សំ លាងទ្រី អនុប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ យុវជនកាយរឹទ្ធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
បន្ទាប់ពីបានស្តាប់សុន្ទរកថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលអានដោយលោក សំ លាងទ្រីរួចមក លោកវេជ្ជបណ្ឌិត គួង ឡូ បានលើកឡើងថា នៅថ្ងៃទី០១ ខែធ្នូរៀងរាល់ឆ្នាំ នៅទូទាំងពិភពលោក បានប្រារព្ធធ្វើពិធីអបអរសារទរទិវាប្រយុទ្ធ និងជំងឺអេដស៍ ដោយឡែកនៅប្រទេសកម្ពុជា គឺនៅគ្រប់ខេត្តទាំងអស់បានធ្វើពិធីនេះគ្រាន់តែថ្ងៃធ្វើមានលក្ខណៈខុសគ្នាពីខេត្តមួយទៅខេត្តប៉ុណ្ណោះ។
គោលបំណងនៃពិធីអបអរសារទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ មានគោលបំណងសំខាន់បំផុត ចង់បង្ហាញដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ជំងឺអេដស៍ដែលពិភពលោកអាចទប់ស្កាត់បាន ជាពិសេសប្រទេសកម្ពុជាយើង ដែលអាចកាត់បន្ថយនៃការឆ្លងមេរោគអេដស៍រហូតដល់រង្វង់០.០៦%នេះ កើតចេញឡើងដោយសារមានការគាំទ្រពីគ្រប់លំដាប់ថ្នាក់ ពីគ្រប់ដៃគូរអភិវឌ្ឍន៍ ពីគ្រប់ស្ថាបន័ទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងមេរោគអេដស៍នេះ ទើបធ្វើឲ្យលទ្ធផលបានសម្រេចរហូតមកដល់ថ្ងៃនេះ។
ឯកឧត្តម អភិបាលខេត្តស្តីទី បានថ្លែងថា ស្ថានភាពនៃបញ្ហារាលដាលនៃជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងភាពមួយផុយស្រួយនៅឡើយ បើសិនជាធ្វេសប្រហែស ជំងឺនេះអាចនឹងផ្ទុះឡើងវិញ។ លោកបន្តថា អ្នកផ្ទុកមេរោគអេដស៍ទាំងអស់មានភព្ធវាសនាបានទទួលមូលនិធិជាសកល ព្រោះរាល់ការចំណាយក្នុងការព្យាបាល ក៏ដូចជាបង្កាទប់ស្កាត់ដែលមន្ទីរសុខាភិបាលផ្តល់ឲ្យគឺឥតគិតថ្លៃ។
Friday, December 6, 2019

Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីអបអរសារទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមវត្តមានឯកឧត្តម គោ សុំប៊ុនសឿត អភិបាលខេត្តស្តីទី
រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីអបអរសារទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមវត្តមានឯកឧត្តម គោ សុំប៊ុនសឿត អភិបាលខេត្តស្តីទី
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment