ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១រោជ ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំហោមពិធី និងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ ប្រចាំក្រុងព្រះសីហនុ នៅរង្វង់មូលតោពីរ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងមានការចូលរួមពី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងពិធីនេះក៏មានរៀបចំរាប់បាត្រប្រគេន ព្រះសង្ឃចំនួន៩៩ អង្គផងដែរ ដើម្បីសុំសេចក្តីសុខសប្បាយ សេចក្តីចម្រើន រុងរឿង សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ ជូនថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ វិនិយោគិនគ្រប់ជាតិសាសន៍ ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នៅទូទាំងខេត្តព្រះសីហនុ ទទួលបាននូវសេច ក្តីសុខ ចំរុងចម្រើន សិរីសួស្តី សុភមង្គល វិបុល សុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបណ្តេញចេញនូវគ្រោះភ័យ ភយន្តរាយ ព្រមទាំងឧបទ្រពចង្រៃទាំងឡាយ ចេញពីទឹកដីដ៏ពិសិដ្ឋនៃខេត្តព្រះសីហនុ៕
Thursday, December 12, 2019

Home
ព័ត៌មានជាតិ
ខេត្តព្រះសីហនុ បានរៀបចំហោមពិធី និងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ ប្រចាំក្រុងព្រះសីហនុ នៅរង្វង់មូលតោពីរ
ខេត្តព្រះសីហនុ បានរៀបចំហោមពិធី និងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ ប្រចាំក្រុងព្រះសីហនុ នៅរង្វង់មូលតោពីរ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment