តាកែវ ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ លោក ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ និងលោក នាក់ ដាង អនុរដ្ឋលេខាធិការ អមដំណើរដោយក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងចំនួន ៣៥០ ហិកតា ជូនប្រជាកសិករ ៣ភូមិ ស្ថិតនៅក្នុងឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ និងបានឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន ២០០០ លីត្រ សម្រាប់បូមទឹកបន្តផងដែរ។
ក្នុងឱកាសនេះផងដែរ រដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ផ្សព្វផ្សាយបន្ថែមអំពីសារាចរណែនាំលេខ ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ជូនដល់បងប្អូនប្រជាកសិករ ដើម្បីយល់ដឹងពីការប្រើប្រាស់ទឹកដោយមានការសន្សំសំចៃ ។
បន្ទាប់មក រដ្ឋលេខាធិការប្រចាំការ ក៏បាននាំយកអំណោយទៅចែកជូនដល់បងប្អូនប្រជាកសិករដែលបានចូលរួមចំនួន ១២៦ នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុងចំនួន១ ផងដែរ៕
Thursday, December 26, 2019

Home
ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក និងឧតុនិយម ចុះអន្តរាគមន៍បូមទឹក សង្គ្រោះស្រូវប្រាំងជាង៣៥០ហិកតា
មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក និងឧតុនិយម ចុះអន្តរាគមន៍បូមទឹក សង្គ្រោះស្រូវប្រាំងជាង៣៥០ហិកតា
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment