ភ្នំពេញ៖ ដោយទទួលបានបញ្ជាពីលោកវរសេនីយ៍ យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ អោយអោយកំលាំងគ្រប់ប៉ុស្តិ៍និងផ្នែកជំនាញ ធ្វេីការស្រាវជ្រាវនិងកំណត់ក្រុមជនសង្ស័យប្រេីប្រាស់និងជួញដូរនិងសារធាតុញៀន អោយខានតែបានទេីបលោកថេង កុសល នាយប៉ុស្តិ៍ បានសហការគ្នាជាមួួយផ្នែកជំនាញ ធ្វេីការឆ្មក់បង្ក្រាបនូវក្រុម ពពាក់ពពូនគ្នាសង្ងំសេព គ្រឿងញៀនបានចំនួន៦នាក់នៅចំណុចភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង១២និង៣០នាទី ។
ក្នុងប្រតិបត្តិការបង្ក្រាបខាងលើ ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ទី១ ឈ្មោះ អៀង ម៉េងហៀង ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរមិនពិត ទីលំនៅភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ជាម្ចាស់អាវុធខ្លី១ដើមម៉ាកNP42 ត្រូវបានដកហូត ជាអ្នកជួញដូរ ។ ទី២ ឈ្មោះ វ៉ែន វៀន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅ ភូមិខាងលើ មានថ្នាំ១កញ្ចប់តូច ។ ទី៣ ឈ្មោះ យឿង ស្រឹប ភេទប្រុស អាយុ២០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ។ ទី៤ ឈ្មោះ ឈិត សុលៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ។ ទី៥ ឈ្មោះ ជ័យ ផាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ទី៦ ឈ្មោះ មាស សុភ័ក្រ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ។
តាមនគរបាលបានឲ្យដឹងថា កម្លាំងក្រោមបទបញ្ជាពីលោកអធិការខណ្ឌ យកចិត្តទុកដាក់ ក្នុងការបង្ក្រាប ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន ដើម្បីរក្សាបាននូវ សន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ នៅរៀលថ្ងៃទី០៨ ខែវិច្ឆិកា នេះ កម្លាំងជំនាញខណ្ឌពោធិសែនជ័យ រួមជាមួយកម្លាំងប៉ុស្តិ៍ចោមចៅ៣ ចុះទៅបង្ក្រាប នៅទៅតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ក្នុងនោះដកហូតបានអាវុធខ្លីមួយដេីមនិងថ្នាំញៀន២កញ្ចប់តូច ផងដែរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួន សាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញបន្តតាមនីតិវិធី ៕
Friday, November 8, 2019

Home
សន្តិសុខសង្គម
នគរបាលប៉ុស្តិ៍ចោមចៅទី៣សហការជាមួយជំនាញខណ្ឌ បង្ក្រាបក្រុមជនសង្ស័យប្រេីប្រាស់គ្រឿងញៀនដកហូតកាំភ្លើងម៉ាកNP42 ១ដេីម
នគរបាលប៉ុស្តិ៍ចោមចៅទី៣សហការជាមួយជំនាញខណ្ឌ បង្ក្រាបក្រុមជនសង្ស័យប្រេីប្រាស់គ្រឿងញៀនដកហូតកាំភ្លើងម៉ាកNP42 ១ដេីម
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment