ខេត្តកោះកុង៖ នាព្រឹកថ្ងៃសៅរ៍ ១៣កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកជំទាវ មិថុនា ភូថង បានអញ្ជើញចូលរួមពិធីពិសារអំបុកខ្មែរថែ ជាតិ សាសនា ព្រះមហាក្សត្រ ថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
គួររំលឹកផងដែរថា ថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះជាថ្ងៃប្រវត្តិសាស្រ្តដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំងក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។
ថ្ងៃនេះដែរប្រជាពលរដ្ឋខ្មែរមានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទនៈភាពជាតិ ដែលមិនត្រូវអោយមានអ្វីមករំខានដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាតទៅទៀតឡើយ។
Saturday, November 9, 2019

Home
ព័ត៌មានជាតិ
លោកជំទាវ មិថុនា ភូថង បានអញ្ជើញចូលរួមពិធីពិសារអំបុកខ្មែរថែ ជាតិ សាសនា ព្រះមហាក្សត្រ ថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
លោកជំទាវ មិថុនា ភូថង បានអញ្ជើញចូលរួមពិធីពិសារអំបុកខ្មែរថែ ជាតិ សាសនា ព្រះមហាក្សត្រ ថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment