ខេត្តកណ្តាល៖ លោកអភិបាលរងខេត្តជំរុញបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណាងអនុប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីររ៉ែ និងថាមពល។
លោកបន្តថា ការដ្ឋានអាជីវកម្មអាចម៍ដី និងខ្សាច់បកមួយចំនួន ដែលបាននឹងកំពង់ធ្វើអាជីវកម្មគ្មានច្បាប់អនាធិបតេយ្យ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដូចនេះមន្ទីររ៉ែ និងថាមពលខេត្ត ត្រូវទប់ស្កាត់អោយបានរាល់បទល្មើសទាំងអស់នេះ និងត្រូវគៀងគរម្ចាស់ការដ្ឋានអាជីវកម្មអាចម៍ដី និងខ្សាច់បកមួយទាំងអស់នោះ ចូលមកចុះបញ្ជី និងស្នើសុំអាញ្ញាប័ណ្ណ អោយបានត្រឹមត្រូវតាមច្បាប់កំណត់។ លោកបន្តថាទៀតថា មន្ទីររ៉ែ និងថាមពលខេត្ត ត្រូវចុះត្រួតពិនិត្យ និងតាមដានរាល់ការធ្វើអាជីវកម្មនានា ជំរុញម្ចាស់ស្ថានីយទាំងអស់ ឱ្យមកដាក់ពាក្យសុំច្បាប់ឱ្យបានគ្រប់ជ្រុងជ្រោយ ហើយជំរុញការគៀងគរចំណូលសួយសារជូនរដ្ឋ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៥ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងរបស់ថ្នាក់ដឹកនាំមន្ទីរ ក៍ដូចជាមន្ត្រីរាជការមន្ទីររ៉ែ និងថាមពលខេត្តទាំងអស់ ដែលកន្លងមកបានពុះពារការលំបាកនានា ក្នុងការបំពេញភារកិច្ចឱ្យសម្រេចបានជោគជ័យ និងជាស្នាដៃធំធេងកន្លងមក។ លោកបានផ្ដាំផ្ញើដល់មន្ត្រីរាជការ នៃមន្ទីររ៉ែ និងថាមពលខេត្ត ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង កាត់បន្ថយឱ្យបានជាអតិបរមានូវបញ្ហាទំនាស់នានា។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ០៩ខែ ឆ្នាំ២០១៩ មន្ទីររ៉ែ និងថាមពល បានប្រមូលចំណូល មកពីសួយសារធនធានរ៉ែ បាន៣០៧,១៣៧,៥៣៣ ដុល្លារអាមេរិក។ ហើយលោក ខាវ ប៊ុណ្ណារ៉ា ជាអនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល តាមប្រកាសរបស់រដ្ឋបាលខេត្តកណ្ដាល៕
Monday, November 25, 2019

Home
ព័ត៌មានជាតិ
អភិបាលរងខេត្តកណ្ដាល ឯកឧត្តម តាំង ម៉េងលាន ជំរុញអោយមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាល ត្រូវខិតខំទប់ស្កាត់អោយបានរាល់បទល្មើសធនធានរ៉ែនានា ក្នុងភូមិសាស្ត្រខេត្តកណ្តាល
អភិបាលរងខេត្តកណ្ដាល ឯកឧត្តម តាំង ម៉េងលាន ជំរុញអោយមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាល ត្រូវខិតខំទប់ស្កាត់អោយបានរាល់បទល្មើសធនធានរ៉ែនានា ក្នុងភូមិសាស្ត្រខេត្តកណ្តាល
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment