ខេត្តកំពង់ចាម៖ នៅវេលាម៉ោង ១៥ និង៤៥នាទី នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិបឹងស្នាយសង្កាត់សំបួរមាស ខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ។
ជនសង្ស័យទាំ៣នាក់រួមមាន ទី១ឈ្មោះ ឯម មុន្នីរិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរ មាសក្រុងកំពង់ចាម ខេត្តកំពង់ចាម, ទី២ឈ្មោះ ខ្លី ឡាយ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងកុកទី២ សង្កាក់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងទី៣ឈ្មោះ រស់ សីហាក់ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ក្នុងនោះកម្លាំងជំនាញដកហូតបានវត្ថុតាងមាន ម្សៅក្រាមពណ៌សចំនួន០១កញ្ចប់ និងទូរស័ព្ទចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងជំនាញអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី។
Thursday, November 7, 2019

Home
សន្តិសុខសង្គម
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment