ខេត្តសៀមរាប៖ ថ្ងៃសុក្រ ១២កេីត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានការណែនាំពីឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក្រុមការងារចម្រុះរដ្ឋបាលខេត្ត អាជ្ញាធរអប្សរា មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បានចុះពិនិត្យកន្លែងដែលបានលែងកូនក្រពេី និងរកមធ្យោបាយដេីម្បីតាមចាប់កូនក្រពេីតូច បណ្ដោយប្រហែល ៤០សង់ទីម៉ែត្រ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត ប៉ែកខាងកេីតកាលពីបីថ្ងៃមុន។
ក្រោយពីបានចុះដល់ទីតាំង និងបានពិនិត្យជាក់ស្ដែងរួចមក លោកនាយករដ្ឋបាលសាលាខេត្ត បានសុំអោយអាជ្ញាធរអប្សរា សហការជាមួយក្រុមការងារជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តកិច្ចការតាមចាប់កូនក្រពេីនេះ ដោយប្រេីប្រាស់កម្លាំងមន្ត្រីជំនាញតាមប្រមាញ់ ២៤ម៉ោង លេី ២៤ម៉ោង ពិសេសពេលកូនក្រពេីតូចនេះចេញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកសិន្ធុប្រាសាទអង្គរវត្ត។
តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិន្ធុនេះនៅឡើយទេ។ មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញ ដោយ ការដាក់សន្ទូច ឬការអូសមង ឬ ការឆ្លុះនឹងកែឆ្លុះចាប់នៅពេលយប់។
អាស្រ័យហេតុនេះ សូមសាធារណជនកុំមានភ្ញាក់ផ្អើល និងព្រួយបារម្ភឡើយ ព្រោះថាកូនក្រពើនេះនៅតូចមិនទាន់អាចបង្កគ្រោះអ្វីឡើយ ហើយសមត្ថកិច្ចនឹងរកឃើញក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ។
Friday, November 8, 2019

Home
ព័ត៌មានជាតិ
ក្រុមការងារចម្រុះរដ្ឋបាលខេត្ត និងអាជ្ញាធរអប្សរា បានចុះពិនិត្យ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានលែងនៅកសិន្ធុប្រាសាទអង្គរវត្ត
ក្រុមការងារចម្រុះរដ្ឋបាលខេត្ត និងអាជ្ញាធរអប្សរា បានចុះពិនិត្យ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានលែងនៅកសិន្ធុប្រាសាទអង្គរវត្ត
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment