ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ រដ្ឋបាលប្រាសាទបាគងបានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ នៅក្នុងបរិវេណ វត្តរកា ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ឯម ផល្លាមុនី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកប្រាសាទបាគង ដោយវត្តមានចូល រួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុក ឃុំនិងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៤៥៩នាក់ ស្រី២៤១នាក់ ។
វេទិកាសាធារណៈនេះ គឺជាវេទិកាមានសារៈសំខាន់ និងក៏ជាឱកាសដ៏ប្រពៃ សំរាប់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន លើកជាសំណួរ សំណើ សំណូមពរ ការព្រួយបារម្មណ៍ ការលំបាក ឬ តម្រូវការនានា ក្នុងសហគមន៍ ឬមូលដ្ឋានផ្ទាល់ ដែលបានជួបប្រទះ សម្រាប់ក្រុមការងារធ្វើការ ឆ្លើយតបនឹងរកវិធីដោះស្រាយជូន ក្នុងនាមអ្នកបំរើដ៏ស្មោះត្រង់ ផងដែរ ។
នៅក្នុងអំឡុងឆ្នាំ២០១៩នេះ ស្រុកប្រាសាទបាគង បានរៀបចំបើកវេទិកាសាធារណៈថ្នាក់ជាតិ បានចំនួន ៣លើក គឺនៅឃុំកណ្តែក ឃុំអំពិល និងឃុំបាគង ដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១,២៩៤នាក់ ស្រី ៦៧៥នាក់ សំណួរនិងសំណូមពរដែលបានលើកឡើងមានចំនួន ៦៦ សំណួរនិងសំណូមពរផងដែរ ។
Friday, November 29, 2019

Home
ព័ត៌មានជាតិ
រដ្ឋបាលប្រាសាទបាគងបានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិ ដើម្បីក្តាប់នូវបញ្ហាប្រឈមនៅមូលដ្ឋាន
រដ្ឋបាលប្រាសាទបាគងបានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិ ដើម្បីក្តាប់នូវបញ្ហាប្រឈមនៅមូលដ្ឋាន
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment