ខេត្តតាកែវ៖ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកវរៈសេនីយ៏ទោ លឹម ពិសិដ្ឌ នាយរងសេនាធិការ បានដឹកនាំកំលាំងចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់នៅចំនុច ភូមិព្រៃឈើទាល ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងឃាត់ខ្លួនបានជនសង្ស័យ ២នាក់។
ជនសង្ស័យទាំង ២នាក់ដែល កំលាំងកងរាជអាវុធហត្ថឃាត់ខ្លួនបាន មានឈ្មោះ ជ្រឿង ប៊ុនធឿន ភេទប្រុស អាយុ ២២ ឆ្នាំ (មិនពិតប្រាកដ) រស់នៅភូមិឃុំកើតហេតុ និងឈ្មោះ ពេញ ពណ្ណរាយ ភេទ ប្រុស អាយុ ១៩ ឆ្នាំ (មិនពិតប្រាកដ) រស់នៅ ភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស តាកែវ ព្រមដកហូតវត្ថុតាងមានដូចជា៖ -ម្ស៉ៅក្រាមសថ្លាICC ម៉ាទឹកកកចំនួន ២០ កញ្ចប់ ទំងន់ ៩.៧០ ក្រាម (ថ្លឹងទាំងសំបក) -សំភារះវេចខ្ចប់ សារធាតុញៀនមួយចំនួន -សំភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន -ទូរសព្ទ័ចំនួន ០២ គ្រឿង -ដាវដែកចំនួន ០១ ដើម។
បច្ចុប្បន្ន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
Thursday, November 14, 2019

Home
សន្តិសុខសង្គម
ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដោយកំលាំងអាវុធហត្ថខេត្តតាកែវ ពេលចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន
ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដោយកំលាំងអាវុធហត្ថខេត្តតាកែវ ពេលចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment