ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃចន្ទ ៨កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ អញ្ជើញចូលរួមក្នុងពិធីសែនក្រុងពាលីដង្ហែទូកង ព្រះនាម "សុវណ្ណរាជសីហ៍បារីមីបន្ទាយមហានគរ" ជាទូករបស់វត្តសុវណ្ណរង្សិយារាម (វត្តគយម៉ែង) សម្រាប់ចូលរួមប្រណាំងទូកងនៅរាជធានីភ្នំពេញ នាឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ ថ្ងៃ១០,១១,១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏ បានជួបសំណេះសំណាល និងផ្តាំផ្ញើដល់គណៈកម្មាធិការទូក ក៏ដូចជាកីឡាករទូកទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ រួបរួមសាមគ្គីគ្នា និងត្រូវ ព្យាយាមក្នុងការហ្វឹកហាត់ត្រៀមខ្លួន ក្នុងការប្រកួតនាពេលខាងមុខនេះ ដើម្បីនាំជ័យលាភីជូនខេត្តបន្ទាយមានជ័យ។ ឯកឧត្តម អ៊ុំ រាត្រីក៏បាននាំយកថវិការបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ចំនួន $៥០០០ និងថវិកាខេត្តចំនួន ១០,០០០,០០០រៀល មី ៥កេស និងត្រីខ ១០០កំប៉ុងជូនដល់គណៈកម្មធិការទូក និងកីឡាករទូកផងដែរ។
Tuesday, November 5, 2019

Home
ព័ត៌មានជាតិ
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ អញ្ជើញចូលរួមក្នុងពិធីសែនក្រុងពាលីដង្ហែទូកង ព្រះនាម សុវណ្ណរាជសីហ៍បារីមីបន្ទាយមហានគរ ជាទូករបស់វត្តសុវណ្ណរង្សិយារាម (វត្តគយម៉ែង)
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ អញ្ជើញចូលរួមក្នុងពិធីសែនក្រុងពាលីដង្ហែទូកង ព្រះនាម សុវណ្ណរាជសីហ៍បារីមីបន្ទាយមហានគរ ជាទូករបស់វត្តសុវណ្ណរង្សិយារាម (វត្តគយម៉ែង)
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment