ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ដែលសារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា ៖ « នៅក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាល ប្រពៃថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យខួបគម្រប់ ១៥ឆ្នាំ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវក្តីអំណរសាទរឥតឧបមា អភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីរាជមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ សូមព្រះអង្គស្តេចមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាពោធិម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនា ចម្រើនរុងរឿង ដល់ប្រជានុរាស្រ្តរបស់ព្រះអង្គជ្រកកោន ជាដរាបតទៅ។
សូមអានសារលិខិតថ្វាយព្រះពរខាងក្រោម៖
Tuesday, October 29, 2019

Home
ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យខួបគម្រប់១៥ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិរបស់ព្រះអង្គ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យខួបគម្រប់១៥ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិរបស់ព្រះអង្គ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment