ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០១៩ នៅខណ្ឌសែនសុខ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម វ៉េង ថៃ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពីមន្រ្តីថ្នាក់មូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណ ៤១០នាក់ ។
ក្នុងអង្គវេទិកានេះដែរ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានធ្វើការឆ្លើយតបភ្លាមៗអំពីសំណួរ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋដែលបានសួរផ្ទាល់មាត់ចំនួន ១៤ចំណុច ពាក់ព័ន្ធនឹងការងារសំណង់ដីធ្លី ការងារសាធារណៈ ការងារទទួលផ្តល់សេវាសាធារណៈ និងការទប់ស្កាត់បទល្មើសផ្សេងៗ រក្សារការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ។ ដោយឡែកបញ្ហាមួយចំនួនដែលមិនអាចឆ្លើយតបបានភ្លាមៗពាក់ព័ន្ធនឹងការងារបច្ចេកទេស លោកនឹងចាត់មន្រ្តីជំនាញចុះពិនិត្យដោះស្រាយមុននឹងធ្វើការឆ្លើយតបជូនប្រជាពលរដ្ឋ ។
ជាមួយនេះ ក្រុមការងារនៃអង្គវេទិកាបានទទួលសំណូមពរ និងសំណើរតាមរយៈការសួរផ្ទាល់មាត់របស់ប្រជាពលរដ្ឋចំនួន ២៩បញ្ហា និងសំណូមពរជាលាយលក្ខអក្សរចំនួន ៧៩ច្បាប់ ដើម្បីយកបន្តទៅពិនិត្យ និងពិគ្រោះដោះស្រាយនៅពេលក្រោយផងដែរ ។
Thursday, October 31, 2019

Home
ព័ត៌មានខ្លីៗ
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០១៩ នៅខណ្ឌសែនសុខ
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០១៩ នៅខណ្ឌសែនសុខ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment