អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្សនៅក្រុងកំពង់ចាម ដែលទទួលបាននិទ្ទេសA ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ សិក្សា២០២០-២០២១ - BNP

Breaking

Wednesday, January 26, 2022

អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្សនៅក្រុងកំពង់ចាម ដែលទទួលបាននិទ្ទេសA ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ សិក្សា២០២០-២០២១

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្សនៅក្រុងកំពង់ចាម ដែលទទួលបាននិទ្ទេសA ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ សិក្សា២០២០-២០២១។ 


ក្នុងពិធីនេះមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ប្រធានមន្ទីរអប់រំ លោកនាយកសាលា និងសិក្សានុសិស្ស ដែលជាប់និទ្ទេសA ចំនួន ៣២នាក់ នៅក្រុងកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍កោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សគ្រប់មធ្យោបាយ ទាំងតាមអនឡាញ និងបង្រៀនដោយផ្ទាល់ ក្នុងកំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ រហូតសិស្សានុសិស្ស បានបញ្ចប់តាមកម្មវិធីសិក្សា និងបានចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១នេះ។


ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរចំពោះសិស្សានុសិស្ស ដែលបានខិតខំរៀនសូត្រកន្លងមក រហូតបានចូលរួមប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២០-២០២១ ដែលមានលទ្ធផលប្រឡងជាប់ទូទាំងខេត្ត រហូតទៅដល់ ៦៣,៩៧% ឬស្មើនឹង៤.៣៣៣នាក់ ក្នុងនោះ មានស្រីចំនួន២.៦១៥នាក់ ក្នុងពេលនោះ ឯកឧត្តម បានលើកទឹកចិត្តឲ្យប្អូនៗសិស្សានុសិស្សទាំងអស់ខិតខំសិក្សារៀនសូត្របន្ត នៅមហាវិទ្យាល័យជាបន្តទៀត ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ និងជាបញ្ញវ័ន្ដ នាពេលអនាគតដ៏ខ្លីខាងមុខនេះ និងយកចំណេះជំនាញទាំងនោះ ទៅចូលរួមចំនែកអភិវឌ្ឍន៍ជាតិមាតុភូមិដ៏បវរនៃយើង។


ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ឧបត្ថម្ភជាថវិកា និងសម្ភារៈជារង្វាន់លើកទឹកចិត្ត ជូនដល់សិស្សានុសិស្សដែលទើបតែប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនិទេ្ទស(A) ក្នុងឆ្នាំសិក្សា២០២០-២០២១ ដូចខាងក្រោម៖ជូនសិស្សប្រឡងជាប់ ៣២នាក់ ក្នុងម្នាក់ៗ ទទួលបានកុំព្យូទ័រ (latop) ១គ្រឿង, ថវិកា ចំនួន ៤០០,០០០ រៀល, សៀវភៅ ចំនួន ២០ក្បាល, ប៊ិច ចំនួន ៥ ដើម, ខ្មៅដៃ ចំនួន ៥ ដើម៕









 

No comments:

Post a Comment

Pages