រដ្ឋបាលខេត្ត​កំពង់ចាម បើកកិច្ចប្រជុំពិភាក្សា​លើ​សេចក្តីព្រាងវាយ​តម្លៃ​អចលនទ្រព្យ សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា - BNP

Breaking

Thursday, December 30, 2021

រដ្ឋបាលខេត្ត​កំពង់ចាម បើកកិច្ចប្រជុំពិភាក្សា​លើ​សេចក្តីព្រាងវាយ​តម្លៃ​អចលនទ្រព្យ សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា

(​កំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ ២០២១ នៅ​សាខា​ពន្ធដារ​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ក្រុង ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាង​តម្លៃ​អចលនទ្រព្យ សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា។​


​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ឲ្យ​ដឹងថា យោងតាម​លិខិត លេខ ១២២៤២ អ​ពន ចុះ​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០២១ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ទើប​អាជ្ញាធរខេត្ត​កំពង់ចាម​ជួបជុំគ្នា​ដើម្បី ធ្វើការ​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង តម្លៃ​អចលនទ្រព្យ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម។


ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះ​មាន​គោលបំណង ៤ ៖

*​ទី​១ ៖ គឺ​ដើម្បី​ប្រមូល​ពន្ធ​ប្រថាប់ត្រា ការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​សមភាព ។​


*​ទី​២ ៖ ពិនិត្យ​ទៅលើ​ឧបសម្ព័ន្ធ ដែល​បាន​អនុវត្ត​នាពេល​បច្ចុប្បន្ននេះ សម្រាប់​កំណត់​នូវ​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ក្នុង​ខេត្តកំពង់ចាម ក្រែង​មាន​ភាពខ្វះ​ចន្លោះ​ដែល​ពាក់ព័ន្ធ​ទៅលើ​ផ្នែក ប្រែប្រួល​នៃ​តម្លៃ​អចលនទ្រព្យ​ផងដែរ។


*​ទី​៣ ៖ ដើម្បី​ពិនិត្យ​និង​ពិភាក្សា​សម្រេច លើ​សេចក្តីព្រាង​អចលនទ្រព្យ ឧបសម្ព័ន្ធ​ថ្មី​នៃ​ការបែងចែក​ភូមិសាស្ត្រ​ថ្មី នៃ​តម្លៃ​អចលនទ្រព្យ កំណត់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ក្នុង​ខេត្តកំពង់ចាម​។​


*​ទី​៤ ៖ ក្រោយពី​ការប្រជុំ​ពិភាក្សាគ្នា​រួច សាខា​ពន្ធដារ​ខេត្ត និង​រៀបចំ​លិខិត ដាក់ជូន​គណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ៕​







 

No comments:

Post a Comment

Pages