ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី ២៩ អាណត្តិទី៣ - BNP

Breaking

Thursday, November 4, 2021

ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី ២៩ អាណត្តិទី៣

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី ២៩  អាណត្តិទី ៣ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករង ទីចាត់ការសាលាខេត្ត ចំណែកឯ ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធចូលរួមតាមរយៈប្រព័ន្ធវីដេអូ Zoom។ 


គោលបំណងនៅក្នុងកិច្ចប្រជុំនេះដែរ ដើម្បីពិនិត្យពិភាក្សាកែលម្អរបាយការណ៍ ប្រចាំខែ ពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក និង ចូលរួមការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងចូលរួមផ្សព្វផ្សាយឲ្យបាន ទូលំទូលាយនូវវិធានការនបីការពារ បីកុំ និងពីរចូលរួម របស់ រាជរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូ វីដ១៩។


របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖

១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ២៨ របស់ក្រុមប្រឹក្សាខេត្ត

២- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី ៣ របស់ក្រុមប្រឹក្សាខេត្ត

៣- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ របស់រដ្ឋបាល 

៤- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ តុលា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត

៥- ពិនិត្យ និងអនុម័ត ការបែងចែកតួនាទីភារកិច្ចរបស់គណៈអភិបាលខេត្ត

៦- ពិនិត្យ និងអនុម័តលើសេចក្តីសម្រេចនានា សេចក្តីសម្រេចស្តីពី ការកែសម្រួលសមាភាពគណៈកម្មារៀបចំគម្រោងខេត្ត សេចក្តីសម្រេចស្តីពី ការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិករបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស នៅក្នុងក្រុមប្រឹក្សាខេត្តកំពង់ធំ សេចក្តីសម្រេចស្តីពី ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្ត សេចក្តីសម្រេចស្តីពី ការបង្កើត និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្មនៅក្នុងក្រុមប្រឹក្សាខេត្តកំពង់ធំ 

៧- បញ្ហាផ្សេងៗ


របៀបវារៈខាងលើនេះ ត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និង ពិភាក្សារួមគ្នារួចមក ដោយអនុម័តយល់ព្រម ពីប្រធាន និង សមាជិកក្រុមប្រឹក្សាខេត្តដោយការលើកដៃយល់ព្រម៕







 

No comments:

Post a Comment

Pages