អាជ្ញាធរខេត្តកណ្ដាល នាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយជំងឺកូវីដ-១៩ ក្នុងឃុំព្រែកគយ ស្រុកស្អាង ចំនួន២៣៧គ្រួសារ - BNP

Breaking

Thursday, May 13, 2021

អាជ្ញាធរខេត្តកណ្ដាល នាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយជំងឺកូវីដ-១៩ ក្នុងឃុំព្រែកគយ ស្រុកស្អាង ចំនួន២៣៧គ្រួសារ

ស្រុកស្អាង៖ ស្ថិតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងការឆ្លងរាលបដាល នៃជំងឺកូវីដ-១៩ ហើយរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទូកដាក់ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ ទន្ទឹមនឹងនោះប្រជាពលរដ្ឋមួយចំនួន ក៏ទទួលរងនូវការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក ញឹម វណ្ណឌឹន អភិបាលស្រុកស្អាង បាននាំយកស្បៀងអាហារ របស់ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយជំងឺកូវីដ-១៩ ក្នុងឃុំព្រែកគយ ចំនួន២៣៧គ្រួសារ នៅសាលាស្រុកស្អាង។


  លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានមានប្រសាសន៍ថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង ហើយផ្សារមួយចំនួនត្រូវបានបិទ រោងចក្រសហគ្រាសមួយចំនួន ត្រូវបានផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ការប្រកបមុខរបបមួយចំនួនក៏ត្រូវបាន ផ្អាកជាបណ្ដោះអាសន្នផងដែរ ដែលកត្តាទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្អាង ពិសេសបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ក្រ១ ក្រ២ ជាដើម ដែលតម្រូវឱ្យរដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋប្រចាំថ្ងៃ ដោយអនុវត្តតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ ឬខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរនៅមូលដ្ឋានឡើយ។ 


ក្នុងឱកាសប្រគល់ស្បៀងអាហារនេះដែរ លោកអភិបាលស្រុកស្អាង បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ឡើយ  ពីព្រោះវាជាបញ្ហាប្រឈមរួមរបស់យើងទាំងអស់គ្នា ដែលតម្រូវឱ្យយើងត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា  ដោយត្រូវធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតរបស់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍ ពិសសេសស្រុកស្អាងយើងនេះ ដោយត្រូវអនុវត្តអោយបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ ៣ការពារ និង៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដើម្បីឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈឱ្យបាននាពេលខាងមុខ។


ស្បៀងអាហារដែលបានផ្ដល់ជូនប្រជាពលរដ្ឋ ទាំង ២៣៧គ្រួសារ  ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡូ មី ១កេស និងត្រីខ ១យួរ៕





 

No comments:

Post a Comment

Pages