អាជ្ញាធរខេត្តកោះកុង ដឹកនាំក្រុមការងារប្រគល់នូវលិខិតអនុញ្ញាតរបស់រដ្ឋបាលខេត្តស្តីពីការដាក់ឲ្យដំណើរការឡើងវិញនៅតំបន់វិស្សមកាលតារាសាគរស្ថិតនៅក្នុងស្រុកគីរីសាគរ - BNP

Breaking

Friday, May 21, 2021

អាជ្ញាធរខេត្តកោះកុង ដឹកនាំក្រុមការងារប្រគល់នូវលិខិតអនុញ្ញាតរបស់រដ្ឋបាលខេត្តស្តីពីការដាក់ឲ្យដំណើរការឡើងវិញនៅតំបន់វិស្សមកាលតារាសាគរស្ថិតនៅក្នុងស្រុកគីរីសាគរ



ថ្ងៃព្រហស្បតិ៍ទី២០ ខែឧសភា ឆ្នាំ២០២១ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីប្រគល់នូវលិខិតអនុញ្ញាតដាក់ឲ្យដំណើរការឡើងវិញក្នុងបរិវេណតំបន់វិស្សមកាលតារាសាគរ(ក្រុមហ៊ុន យូ ញៀន) ស្ថិតក្នុងស្រុកគីរីសាគរ ជូនដល់ក្រុមហ៊ុនយូញៀន។ 


លោក ទូ សាវុធ អភិបាលរងខេត្ត បានបន្តស្នើសុំដល់ក្រុមហ៊ុន ឱ្យយកចិត្តទុកដាក់ ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវ វិធានការ បី កុំ និង បី ការពារ របស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ពិសេសសូមក្រុមហ៊ុន រកទីតាំងមួយកន្លែងសម្រាប់ការដាក់ខ្លួនដោយឡែករយៈពេល ១៤ ថ្ងៃ សម្រាប់បុគ្គលិកចូលមកថ្មី។ កន្លងមកក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលផ្តល់កិច្ចសហការយ៉ាងល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងចូលរួមចំណែក និងយកចិត្តទុកដាក់ផ្តល់ព័ត៌មានជាប្រចាំ ជាមួយមន្ត្រីសុខាភិបាល រហូតអ្នកមានវិជ្ជមានកូវីដ បានជាសះស្បើយទាំងអស់៕



 

No comments:

Post a Comment

Pages