រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយពីសប្បុរសជន សម្រាប់ប្រើប្រាស់ ក្នុងការគ្រប់គ្រង បង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល - BNP

Breaking

Monday, March 29, 2021

រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយពីសប្បុរសជន សម្រាប់ប្រើប្រាស់ ក្នុងការគ្រប់គ្រង បង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញទទួលអំណោយមនុស្សធម៌ ពីឯកឧត្ដមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តកណ្ដាល។ 


មានប្រសាសន៍ក្នុងពិធីទទួលអំណោយ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល បានថ្លែងអំណរគុណដោយស្មោះចំពោះ ឯកឧត្ដម បណ្ឌិត និងលោកជំទាវ ដែលបានបរិចាគថវិកា សម្ភារៈ យ៉ាងមានតម្លៃ សម្រាប់ជួយរដ្ឋបាលខេត្ត នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងតែបង្កហានិភ័យមកលើសុខភាព និងជីវិតប្រជាជនកម្ពុជា។ 


អំណោយដែល ឯកឧត្ដមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ ហ៊ុន ប៊ុនធឿន ប្រគល់ជូនរដ្ឋបាលខេត្តកណ្ដាលរួមមាន៖ អង្ករ ២៥តោន ទឹកត្រី ១០កេស ទឹកស៊ីអ៊ីវ ១០កេស ទឹកសុទ្ធ ១០០កេស ម៉ាស ១២កេះធំ អាកុល ១០កាន និងថវិកា ៤០លានរៀល៕





 

No comments:

Post a Comment

Pages