អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយ កីឡាករ កីឡាការនី វាយស៊ីខេត្តព្រះសីហនុ - BNP

Breaking

Friday, January 15, 2021

អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយ កីឡាករ កីឡាការនី វាយស៊ីខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយ កីឡាករ កីឡាការនី វាយស៊ីខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។ 


លោក ថោង វីរ៉ូ គ្រូបង្វឹកកីឡាករវាយសីខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពវាយសីនៅខេត្តព្រះសីហនុ មុនតំបូងកើតមាននៅមន្ទីរកសិកម្ម បន្ទាប់មកនៅមន្ទីររៀបចំដែនដី និងចុងក្រោយនៅក្នុងសាលាខេត្តព្រះសីហនុ រហូតមកដល់សព្វថ្ងៃនេះ។ ការលេងកីឡា ដើម្បីសុខភាព បញ្ចៀសពីការសេពគ្រឿងញៀន ទន្ទឹមនោះយើងក៏មានកីឡាករ កីឡាការិនីវាយសីចំនួន ១៨នាក់ ដើម្បីចូលរួមប្រកួតថ្នាក់ជាតិ និងឈានទៅប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខផងដែរ។ 


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយកីឡាករ កីឡាការិនីវាយសីខេត្តព្រះសីហនុ ហើយនេះជាមោទនភាពសម្រាប់កីឡាករវាយសីរបស់យើងបានចូលរួមជាមួយសង្គមជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់យុវជនឱ្យចូលរួមលេងកីឡា ពិសេសប្រជាពលរដ្ឋប្រកាន់យកការលេងកីឡាដើម្បីសុខភាព មានទំនាក់ទំនង សាមគ្គីភាពរួមចំណែកកាត់បន្ថយសកម្មភាពអសកម្មនានា ដូចជាគ្រឿងញៀនជាដើម។ 


ឯកឧត្តម គួច ចំរើន បន្តថា ការបេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យយុវជនយើងចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅក្នុងតំបន់អាស៊ាន ហើយអ្វីសំខាន់កម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជានៅឆ្នាំ២០២៣ខាងមុខ។ រាជរដ្ឋាភិបាលបានសាងសង់ទីលានលេងកីឡានៅរាជធានី និងខេត្តមួយចំនួន ដូច្នេះយើងត្រូវមានកីឡាករចូលរួមប្រកួតគ្រប់វិញ្ញាសារឱ្យបានកាន់តែច្រើន។ ប៉ុន្មានឆ្នាំចុងក្រោយរាជរដ្ឋាភិបាលបានចលនាមហាជនឱ្យចូលរួមហ្វឹកហាត់ និងលេងកីឡា ដោយមានគ្រូបង្វឹកមកពីបរទេស។ម្យ៉ាងទៀតកីឡាវាយសីខេត្តព្រះសីហនុ ដែលត្រូវចូលរួមប្រកួតជំរើសជាតិ ត្រូវខិតខំបញ្ចេញទេពកោសល សមត្ថភាព កម្លាំងកាយ ដើម្បីដណ្តើមជ័យជំនះសម្រាប់ខេត្តព្រះសីហនុ។ 


ក្នុងឱកាសនោះឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកា ដើម្បីមានលទ្ធភាពឱ្យក្រុមកីឡារយើងមានលទ្ធភាពទៅចូលរួមប្រកួតកីឡាវាយសីនៅរាជធានីភ្នំពេញនាពេលខាងមុខនេះ។ទន្ទឹមនោះឯកឧត្ដមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនកីឡាករ កីឡាការិនីចំនួន ១៨នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០០ដុល្លាអាមេរិក៕






 

No comments:

Post a Comment

Pages