ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី២ ខែធ្នូ ឆ្នាំ២០២០ - BNP

Breaking

Monday, December 14, 2020

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី២ ខែធ្នូ ឆ្នាំ២០២០

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៤​ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី២ ខែធ្នូ​ ឆ្នាំ២០២០។

ខ្លឹមសារនៃការប្រជុំនេះរួមមាន៖

ផ្សព្វផ្សាយផែនការណែនាំ​ លេខ៤៣/២០២០​ ផ.ក​ ចុះថ្ងៃទី០៧​ ខែធ្នូ​ ឆ្នាំ២០២០របស់លោក​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ស្តីពីកិច្ចការពារសន្តិសុខ​ រក្សាសណ្តាប់ធ្នាប់​ និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ​ ក្នុងឱកាសបុណ្យចូលឆ្នាំសកល​ ២០២០,​ ផ្សព្វផ្សាយផែនការណែនាំ​ លេខ៤៦/២០២០​ ផ.ក​ ចុះថ្ងៃទី០៩ ខែធ្នូ​ ឆ្នាំ២០២០របស់លោក​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ស្តីពីកិច្ចការពារសន្តិសុខ​ រក្សាសណ្តាប់ធ្នាប់​ សម្រាប់ព្រះរាជពិធីសម្ពោធអគារពុទ្ធិវិទ្យាល័យជម្ពូវ័ន្តសែនជ័យ​ និងសមិទ្ធិផលនានាក្នុងវត្តជម្ពូវ័ន្ត,​ ផ្សព្វផ្សាយផែនការណែនាំ​ លេខ៤៤/២០២០​ ផ.ក​ ចុះថ្ងៃទី០៩ ខែធ្នូ​ ឆ្នាំ២០២០របស់លោក​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ស្តីពីផែនការយុទ្ធដំណេីរទ័ព​ ពីមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ​ ទៅវិមានឈ្នះ​ ឈ្នះ,​ ត្រួតពិនិត្យផែនការ លេខ៤២/២០២០​ ផ.ក​ ចុះថ្ងៃទី២៧​  ខែវិច្ឆិកា​ ឆ្នាំ២០២០​ របស់លោក​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ស្តីពីកិច្ចការពារសន្តិសុខ​ រក្សាសណ្តាប់ធ្នាប់​ ក្នុងពិធីអបអរសាទរខួបលេីកទី២២​ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា​,​ ត្រួតពិនិត្យផែនការ លេខ៤១/២០២០​ ផ.ក​ ចុះថ្ងៃទី១២ ខែវិច្ឆិកា​ ឆ្នាំ២០២០​ របស់លោក​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ស្តីពីផែនការយុទ្ធដំណេីរទ័ព​ ពីមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ​ ទៅបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជេីងគោក,​ ត្រួតពិនិត្យផែនការ លេខ៤០/២០២០​ ផ.ក​ ចុះថ្ងៃទី០៦ ខែវិច្ឆិកា​ ឆ្នាំ២០២០​ របស់លោក​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ស្តីពីផែនការអនុវត្តដីកា​ តុលាការ​ និងការងារត្រៀមរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលបេីកបររថយនយ្តជំនាន់ទី២​ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ។









 

No comments:

Post a Comment

Pages