រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពាក់ព័ន្ធនិងការស្នើសុំកែសម្រួលទំហំផ្លូវមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា - BNP

Breaking

Thursday, December 31, 2020

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពាក់ព័ន្ធនិងការស្នើសុំកែសម្រួលទំហំផ្លូវមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

ខេត្តកោះកុង៖ ថ្ងៃពុធទី៣០ ខែធ្នូ ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពាក់ព័ន្ធនឹងសំណើរបស់ឯកឧត្តម ឧញ៉ា លី យ៉ុងផាត់ ស្នើសុំកែសម្រួលទំហំផ្លូវមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។


លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកទំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពាក់ព័ន្ធនឹងសំណើរបស់ឯកឧត្តម ឧញ៉ា លី យ៉ុងផាត់ ស្នើសុំកែសម្រួលទំហំផ្លូវមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ផ្លូវចេញចូល​ចំណុចស្ពានយោល)។ 


បន្ទាប់ពីកិច្ចប្រជុំពិភាក្សា​រួចមក អង្គប្រជុំសម្រេចឯកភាព​គ្នាដូចខាងក្រោម ៖

១. ដើម្បី​បង្កភាពងាយស្រួល​ដល់​បងប្អូនប្រជាពលរដ្ឋ​ធ្វើដំណើរ ពិសេសបងប្អូនប្រជាពលរដ្ឋ​រស់នៅចំណុច​ស្ពានយោល ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា គណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​សម្រេច​កែសម្រួលផ្លូវមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយកំណត់យកទទឹង​ផ្លូវមានទំហំ​២០ម៉ែត្រ

២. អាជ្ញាធរមូលដ្ឋាន (ភូមិ ឃុំ ស្រុក) ស្នើសុំឱ្យឈូសឆាយ កែលម្អ​ផ្លូវនេះឱ្យបានស្អាត ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅចំណុចស្ពានយោលធ្វើដំណើរបានកាន់តែស្រួល

៣. មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អភិបាលស្រុក មេឃុំ និងម្ចាស់ក្បាលដីពាក់ព័ន្ធនឹងផ្លូវនេះ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត នឹងចុះពិនិត្យ និងចុចយកនិយាមកាផ្លូវទំហំ២០ម៉ែត្រ និងទំហំក្បាលដីរបស់អ្នកពាក់ព័ន្ធនឹងផ្លូវនេះ

៤. បន្ទាប់ពីក្រុមការងារចុះអនុវត្តការងាររួចហើយ ម្ចាស់ក្បាលដីពាក់ព័ន្ធនឹងផ្លូវនេះ​ត្រូវដាក់ពាក្យស្នើសុំកែសម្រួលក្បាលដីរបស់ខ្លួនមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកមណ្ឌលសីមា ដើម្បីឱ្យមន្ត្រីជំនាញបន្តនីតិវិធីរបស់ខ្លួន៕







 

No comments:

Post a Comment

Pages