ភ្ញាក់ផ្អើលមួយ ដោយមនុស្សស្រី៣នាក់ បានយកខ្សែជ័រ ចងដៃ ចងជើង និងយកស្កុតបិទមាត់ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ - BNP

Breaking

Monday, December 14, 2020

ភ្ញាក់ផ្អើលមួយ ដោយមនុស្សស្រី៣នាក់ បានយកខ្សែជ័រ ចងដៃ ចងជើង និងយកស្កុតបិទមាត់ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់

ភ្នំពេញ៖ ម្តាយក្មេងស្រីរងគ្រោះ គឺលោកស្រី អ៊ន ស៊ីណាត បានថ្លែងប្រាប់សារព័ត៌មាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះថា ពេលនេះ លោកស្រីបានដាក់ពាក្យបណ្តឹងរួចរាល់ហើយ ហើយសង្ឃឹមថា សមត្ថកិច្ចនិងតុលាការ នឹងរកយុត្តិធម៌ជូនលោកស្រី ចំពោះអំពើដ៏ឃោរឃៅមកលើកូនស្រីគាត់ដែលទើបនឹងមានអាយុត្រឹម៥ឆ្នាំនោះ។ 

នាពេលថ្មីៗនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយមនុស្សស្រីធំៗ៣នាក់បានយកខ្សែជ័រ ចងដៃ ចងជើង និងយកស្កុតបិទមាត់ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ នៅចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក្នុងបទល្មើសជាក់ស្ដែង ប៉ុន្តែមន្ត្រីនគរបាលមូលដ្ឋានដែលជាមន្ត្រីនគរបាលយុត្តិធម៌បែរជាមិនមានចំណាត់ការក្នុងរឿងនេះ ប្រៀបដូចជាចាត់ទុកជារឿងកំប៉ិកកំប៉ុក ធ្វើឱ្យនិទណ្ឌភាពនៃការប្រព្រឹត្តបទល្មើសនៅតែបន្តកើតមាន។

លោកស្រីបន្តថា  នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល២២និង៣០នាទី កូនស្រីគាត់ដែលទើបមានអាយុ៥ឆ្នាំ បានលេងនៅមុខផ្ទះហើយបានឃើញក្មេងស្រី២នាក់ អាយុ១៤ឆ្នាំ និងម្នាក់ទៀតអាយុ១៨ឆ្នាំ បានយកខ្សែជ័រ ចងដៃ ចងជើង និងយកស្កុតបិទមាត់ ហើយឱ្យហិតធុងសំរាម រួចស្តោះទឹកមាត់ ព្រមទាំងគំរាមមិនឱ្យប្រាប់អ្នកណានោះទេ ។ 

សមត្ថកិច្ច អះអាងថា មនុស្សធំៗទាំង៣នាក់នេះ គឺ មានមុខរបរជាងអ៊ុតសក់ ស្នាក់នៅក្នុងភូមិកើតហេតុ ដែលមានផ្ទះនៅទល់មុខគ្នាជាមួយជនរងគ្រោះតែម្ដង។  ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនយុវតីទាំងបីនាក់នោះយកមកធ្វើការសាកសួរ ដោយឆ្លងយោបល់ទៅអធិការរងទទួលបន្ទុកព្រហ្មទណ្ឌ គឺលោក អធិការរង ជា សុវណ្ណ ។ ប៉ុន្តែលោកជា សុវណ្ណ អធិការរងទទួលផែនព្រហ្មទណ្ឌ បានប្រាប់អង្គភាពនគរដ្រេហ្គន កន្លងទៅថា លោកបានឆ្លងតំណាងអយ្យការផងដែរ ដើម្បីចាត់ការក្នុងរឿងនេះ ប៉ុន្តែព្រះរាជអាជ្ញារង លោក សេង គីម ឡាក់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យគាត់ធ្វើការដោះលែងយុវតីទាំងបីនាក់នោះ គ្រាន់តែធ្វើនីតិវិធី បញ្ជូនសំណុំរឿងមកតំណាងអយ្យការការតែប៉ុណ្ណោះបានហើយ។ ករណីនេះ សារព័ត៌មានមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេពី លោកព្រះរាជអាជ្ញារងនេះ ដោយគ្មានលេខទូរស័ព្ទ ៕





 

No comments:

Post a Comment

Pages