អាជ្ញាធរខេត្តបន្ទាយមានជ័យ ធ្វើការតភ្ជាប់កំណាត់ផ្លូវដែលខូចខាតដោយទឹកជំនន់ នៅក្នុងស្រុកមង្គលបូរី - BNP

Breaking

Monday, November 16, 2020

អាជ្ញាធរខេត្តបន្ទាយមានជ័យ ធ្វើការតភ្ជាប់កំណាត់ផ្លូវដែលខូចខាតដោយទឹកជំនន់ នៅក្នុងស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកម្លាំងទាំង០៣ប្រភេទ នគរបាល កងរាជអាវុធហត្ថ និងយោធាខេត្ត យុវជនសសយក និងអាជ្ញាធរដែនដី នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២០ ដើម្បីតភ្ជាប់ផ្លូវ រងការខូចខាតទឹកជំនន់ហូរបុកផ្តាច់ និងកន្លែងខូចខាត នៅលើកំណាត់ផ្លូវក្រាលកៅស៊ូDBSTផ្លូវពីឃុំឬស្សីក្រោក ទៅឃុំតាំឡំ (ផ្លូវព្រះស្រែ) ក្នុងស្រុកមង្គលបូរី ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ ដឹកជញ្ជូនទំនិញ ភោគផលកសិកម្មនានា ក្រោយទឹកសម្រកចុះនេះ។


ក្នុងកិច្ចការដោះស្រាយនេះបានប្រើប្រាស់ ក៏មានគ្រឿងចក្រអេស្ការ និងកម្លាំងសាមគ្គីដោយដៃច្រកថ្មមិចដាក់ការ៉ុង ចំនួន៣២០០ ការ៉ុង ដែលឯកឧត្តម អ៊ុំ រាត្រី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន។ បងប្អូនប្រជាពលរដ្ឋមានការសាទរដោយអំណរគុណដល់ថ្នាក់ដឹកនាំ កងកម្លាំង យុវជនដែលបានចូលរួមយ៉ាងសស្រាក់សស្រាក់  ក្នុងកិច្ចការសង្គម និងជួយដោះស្រាយបញ្ហា ជូនដល់ប្រជាពលរដ្ឋយ៉ាងដូច្នេះ ចេះជួយដោះស្រាយទុក្ខលំបាកទាំងឡាយដែលកើតមាន។


ក្នុងឱកាសចុះដឹកនាំផ្ទាល់នោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា តាមអនុសាសន៍ដ៏ ថ្លៃថ្លារបស់សម្តេតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមអាជ្ញាធរដែនដី ក្រុមការងារគ្រប់ថ្នាក់នៅមូលដ្ឋានបាននឹងកំពុងមមាញឹក ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដូចជាជួសជុលស្ថាបនាឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ អាងទំនប់ស្ពាន ផ្លូវថ្នល់ជនបទ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ដំណើរឆ្លងកាត់ និងការស្តារឡើងវិញក្រោយគ្រោះទឹកជំនន់។


ក្នុងនាមអាជ្ញាធរខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងគ្នាសូមមានការយោគយល់ចំពោះដំណោះនៅកន្លែងខ្លះដែលក្រុមការងារជំនាញ បានដោះស្រាយទៅមានភាពយឺតយ៉ាវ ដោយសារទំហំនៃការទទួលរងគ្រោះ ខូចខាតដោយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យយើងមានទំហំធមជាងបណ្តាខេត្តផ្សេងៗ ។តែយើងនៅតែបន្តខិតខំប្រឹងប្រែងដោះស្រាយឲ្យខានតែបាន តាមរយៈមន្ទីរជំនាញ ថវិការាជរដ្ឋាភិបាល និងក្រុមការងារ អាជ្ញាធរមូលដ្ឋានជាដើម។


ឯកឧត្តមបន្តថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ បានប្រកាន់ខ្ជាប់នូវប្រពៃណីផ្សារភ្ជាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានបែងចែកការទទួលខុសត្រូវ ឱ្យមន្រ្តីចុះតាមគ្រប់មូលដ្ឋាន ដើម្បីតាមដានបញ្ហាប្រឈម សំណូមពរនានា និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយយើងទាំងអស់គ្នា រួមសុខរួមទុក្ខជាមួយគ្នា និងមិនមានទម្លាប់រត់ចោលគ្នានោះទេ៕






 

No comments:

Post a Comment

Pages