ព្រឹកនេះ ព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ យាងទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព - BNP

Breaking

Tuesday, October 6, 2020

ព្រឹកនេះ ព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ យាងទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព

ភ្នំពេញ. នាព្រឹកថ្ងៃអង្គារទី០៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជដំណើរស្តេចយាង ទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។


យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះវររាជមាតា នាឱកាសដ៏ឧត្តុងឧត្តមនេះ រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង សម្ដេចវិជ័យសេនា ទា បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកស្ថាប័នជាតិសំខាន់ៗ ជាច្រើនរូបទៀតផងដែរ។


ក្នុងព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងក្នុងព្រះបរមនាម សម្ដេចព្រះមហាក្សត្រី បានមានព្រះរាជបន្ទូលប្រទានជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី ក្នុងឱកាសព្រះអង្គអវត្តមាន៕








 

No comments:

Post a Comment

Pages