រដ្ឋបាលខេត្តឧត្ដរមានជ័យ ប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកត្រពាំងប្រាសាទ - BNP

Breaking

Tuesday, September 29, 2020

រដ្ឋបាលខេត្តឧត្ដរមានជ័យ ប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកត្រពាំងប្រាសាទ

ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ឯកឧត្ដម ស៊ីប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម នៅ សំ តំណាងរាស្ត្រមណ្ឌលមណ្ឌលឧត្ដរមានជ័យ និងឯកឧត្ដម ឡៅ ឆន សមាជិកព្រឹទ្ធសភា អញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាល ស្រុកត្រពាំងប្រាសាទ ដោយមានការ អញ្ជើញ ចូលរួមពី ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត  ព្រមទាំងកងកម្លាំង ប្រដាប់អាវុធ ទាំងបីប្រភេទ និងមន្រ្តីជុំវិញខេត្តជាច្រើនផងដែរ។


ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តបានមានប្រសាសន៍ថ្លែងនូវ ការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពល រដ្ឋនៅ ទូទាំងស្រុក ក្រោមការដឹកនាំរបស់លោក នៅសំ តារារិទ្ធ អតីតអភិបាល ស្រុក ត្រពាំងប្រាសាទ នាពេលកន្លងមក បានខិតខំប្រឹងប្រែងយកអស់ កម្លាំង កាយ ចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភា ពក្នុងជួរគណៈ អភិ បាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវ លទ្ធផល ល្អប្រសើររួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្ដល់សេវា សាធារណៈជូនប្រជាពលរដ្ឋ ការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។


សូមបញ្ជាក់ថា លោក ហាំង ម៉េង អតីតអភិបាលស្រុកបន្ទាយអំពិល ត្រូវបានប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលត្រពាំងប្រាសាទ ជំនួសលោក នៅសំ តារារិទ្ធ អតីតអភិបាលស្រុកត្រពាំងប្រាសាទ ដែលត្រូវប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកបន្ទាយអំពិលវិញ៕









 

No comments:

Post a Comment

Pages