រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពិភាក្សាឈ្វេងយល់ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ នៃព្រឹទ្ធសភា ជាមួយរដ្ឋបាលខេត្ត - BNP

Breaking

Wednesday, August 5, 2020

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពិភាក្សាឈ្វេងយល់ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ នៃព្រឹទ្ធសភា ជាមួយរដ្ឋបាលខេត្ត

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃពុធទី០៥ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានជួបប្រជុំជាមួយគណៈប្រតិភូ គណៈកម្មការទី៨ នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូអមដំណើរ បានចុះបំពេញបេសកកម្មសិក្សានៅខេត្តស្ទឹងត្រែង ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានារបស់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តស្ទឹងត្រែង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ដែលជាប្រធានមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តផងដែរ៕






No comments:

Post a Comment

Pages