ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញទទួលថវិការបស់បងប្អូនប្រជាពលរដ្ឋស្រុកថ្មគោល ដែលចូលរួមក្នុងមូលនិធិមន្ទីរពេទ្យគុន្ធបុប្ផា - BNP

Breaking

Friday, August 14, 2020

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញទទួលថវិការបស់បងប្អូនប្រជាពលរដ្ឋស្រុកថ្មគោល ដែលចូលរួមក្នុងមូលនិធិមន្ទីរពេទ្យគុន្ធបុប្ផា

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ទទួលថវិការបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោលតាមរយៈលោក គឹម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកថ្មគោលប្រមាណជាង ៧ លានរៀល ដែលមានការអញ្ជើញចូលរួមពី លោក នាយករដ្ឋបាលខេត្ត លោក អភិបាលរងស្រុក សសយកស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក គឹម វណ្ណៈ បានឱ្យដឹងថា ថវិកាដែលនាំយកមកនាថ្ងៃនេះគឺបានមកពីចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ និងបងប្អូនអាជីវករលក់ដូរផ្សេងៗ ដែររដ្ឋបាលស្រុកបានរៀបចំហិបមូលនិធិមន្ទីរពេទ្យគុន្ធបុប្ផានៅតាមទីវត្តអារាម និងតាមទីសាធារណៈផ្សេងៗ ដែលមានការចូលរួមទៅតាមសាទ្ធាជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋ ដែលមានចាប់ ១០០ រៀលទ្បើងទៅផងដែរ។

លោក គឹម វណ្ណៈ គូសបញ្ជាក់បន្ថែមទៀតថា ដែលនាំយកមកនាពេលនោះរួមលុយរៀល ៧.១៣២.២០០ រៀល លុយដុល្លារ ១៣៨ ដុល្លារ និងលុយបាត ៤៥០ បាតផងដែរ ដែលជាចូលរួមរបស់ព្រះសង្ឃ អាជិវករ និងបងប្អូនប្រជាពលរដ្ឋតាមរយៈហិបមូលនិធិមន្ទីរពេទ្យគុន្ធបុប្ផា នៅតាមទីសាធារណៈក្នុងស្រុកថ្មគោល។

ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់រដ្ឋបាលស្រុក ជាពិសេសព្រះសង្ឃ អាជិវករ និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ដែលបានលះបង់ធនធានផ្ទាល់ខ្លួនចូលរួមមូលនិធិមន្ទីរទេព្យគុន្ធបុប្ផា បើទោះបីជាតិចក្តី ឬច្រើនក្តី (បើទោះបី១០០ រៀល) ក៏បានស្តែងចេញពីទឹកចិត្តក្នុងចូលរួមផងដែរ ។ ឯកឧត្តម បានបន្តទៀត នេះជាវិកាយវិការមួយដ៏ល្អ និងជាចលនាមួយ ដើម្បីសង្គម និងដើម្បីយើងទាំងគ្នាផងដែរ។

សូមជម្រាបដែលថា ថវិកាដែលទទួលបាននាពេលរដ្ឋបាលខេត្ត និងចាត់ចែងប្រគល់ជូនមន្ទីរពេទ្យគុន្ធបុប្ផា ដើម្បីចូលរួមចំណែកការងារមនុស្សធម៌ផងដែរ ដូចពាក្យស្លាកថា កុន្ធបុប្ផាដើម្បីយើងទាំងអស់ យើងទាំងអស់គ្នាដើម្បីគុន្ធបុប្ផាផងដែរ៕




No comments:

Post a Comment

Pages