ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត​ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អាគារប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់គយត្របែក ក្រុងស្វាយរៀង - BNP

Breaking

Monday, July 20, 2020

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត​ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អាគារប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់គយត្របែក ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត​ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អាគារប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ដែលពិធីនេះមានការអញ្ជើញចូលរួមពី លោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង លោកចៅសង្កាត់ អាជ្ញាធរដែនដីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។

សូមបញ្ចាក់ថា អាគារប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់គយត្របែក ដែលបានរៀបចំពិធីក្រុងពាលីសាងសង់នៅព្រឹកនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបាន ស្របតាមទិសដៅអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបម្រើឱ្យការការពារ សន្តិសុខ សុវត្ថិភាព និងការផ្តលសេវាជូនដល់ប្រជាពលរដ្ឋ។








No comments:

Post a Comment

Pages